វៀតណាមអំពាវនាវឲ្យប្រទេសនានាប្រកាន់យ៉ាងខ្ជាប់ខ្ជូននូវការប្តេជ្ញាចិត្តខ្ពស់បំផុតចំពោះពហុភាគីនិយម
(VOVWORLD) - អង្គប្រជុំបានអះអាងថា អនុសញ្ញាទីក្រុងហ្សឺណែវគឺជាឯកសារដ៏សំខាន់ នៃច្បាប់មនុស្សធម៌អន្តរជាតិ ហើយមានលក្ខណៈផ្សព្វផ្សាយទូទៅនៅសកលលោក ជានិមិត្តរូបនៃមនុស្សជាតិ ព្រមទាំងជា គុណតម្លៃមនុស្សសាស្ត្រ និងជាគោលគន្លឹះរបស់អង្គការសហប្រជាជាតិ។
ប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍វៀតណាម លោក Dang Dinh Quy (រូបថត៖ vnanet.vn) |
ព្រឹត្តិការណ៍ជាន់ខ្ពស់ក្រោមប្រធានបទ “រំលឹកខួបលើកទី ៧០ នៃអនុសញ្ញាទីក្រុង ហ្សឺណែវ៖ វិនិយោគលើមនុស្សសាស្ត្រតាមរយៈពហុភាគីនិយម” បានប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកញ្ញានៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។
ថ្លែងនៅទីនេះ អង្គប្រជុំបានអះអាងថា អនុសញ្ញាទីក្រុងហ្សឺណែវគឺជាឯកសារដ៏សំខាន់នៃច្បាប់មនុស្សធម៌អន្តរជាតិ ហើយមានលក្ខណៈផ្សព្វផ្សាយទូទៅនៅសកលលោក ជានិមិត្តរូបនៃមនុស្សជាតិ ព្រមទាំងជា គុណតម្លៃមនុស្សសាស្ត្រ និងជាគោលគន្លឹះរបស់អង្គការសហប្រជាជាតិ។
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត និងជាប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍វៀត ណាម លោក Dang Dinh Quy បានសង្កត់ធ្ងន់ថា៖ ប្រទេសនានាត្រូវរក្សាការប្តេជ្ញាចិត្តខ្ពស់បំផុតចំពោះពហុភាគីនិយមនិងប្រព័ន្ធអន្តរជាតិដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់ជាតិនិងអន្តរជាតិ។ ប្រែក្លាយការប្តេជ្ញាចិត្តនយោបាយទៅជាសកម្មភាពជាក់ស្តែងពង្រឹងសមត្ថភាពនៃប្រព័ន្ធពហុភាគីក្នុងការដោះស្រាយបញ្ហាសកលលោក ធានាសន្តិភាព សន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕