វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើក ច្បាស់ថា៖ វៀតណាមយកចិត្តទុកដាក់តាមដាននិងមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការកើនឡើងនៃស្ថានភាពហឹង្សានៅអ៊ីស្រាអែលនិងតំបន់ដែនដីនានារបស់ ប៉ាឡេស្ទីនក្នុងប៉ុន្មានថ្ងៃកន្លងមក ដែលបណ្ដាលឲ្យជនស៊ីវិលស្លាប់និងរងរបួសយ៉ាង ច្រើន។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោកស្រី Le Thi Thu Hang។ |
នាថ្ងៃទី១៣ ខែឧសភា នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរ ទេសវៀត ណាម ឆ្លើយសំណួររបស់អ្នកយកព័ត៌មានដែលស្នើឲ្យធ្វើអត្ថា ធិប្បាយអំពី ស្ថានភាពជម្លោះរឹតតែខ្លាំងឡើងនៅពេលថ្មីៗនេះនៅតំបន់ហ្គាស្សានោះ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានលើក ច្បាស់ថា៖ វៀតណាមយកចិត្តទុកដាក់តាមដាននិងមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការកើនឡើងនៃស្ថានភាពហឹង្សានៅអ៊ីស្រាអែលនិងតំបន់ដែនដីនានារបស់ ប៉ាឡេស្ទីនក្នុងប៉ុន្មានថ្ងៃកន្លងមក ដែលបណ្ដាលឲ្យជនស៊ីវិលស្លាប់និងរងរបួសយ៉ាង ច្រើន។ យើងខ្ញុំអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាអត់ធ្មត់ បញ្ឈប់ការកើនឡើងនៃភាព តានតឹង ដោះស្រាយជម្លោះដោយសន្តិវិធី ធានាសុវត្ថិភាពនិងផលប្រយោជន៍ស្រប ច្បាប់របស់ប្រជាជន។
ចំពោះបញ្ហាយេរូសាឡឹមខាងកើត ទស្សនៈដ៏ឥតងាករេរបស់វៀតណាមនោះគឺ គ្រប់ដំណោះស្រាយទាំងអស់ត្រូវការគោរពតាមច្បាប់អន្តរជាតិ ជាពិសេសគឺសេចក្ដី សម្រេចចិត្តពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ៕