វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធធានាសន្តិសុខសម្រាប់ការបោះឆ្នោតនាពេលខាងមុខនៅសូម៉ាលី

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានបើក កិច្ចប្រជុំដើម្បីស្ដាប់របាយការណ៍អំពីស្ថានការណ៍សូម៉ាលី និងប្រតិបត្តិការរបស់បេសក កម្មជួយគាំទ្ររបស់អង្គការសហប្រជាជាតិប្រចាំប្រទេសនេះ (UNSOM)។

វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធធានាសន្តិសុខសម្រាប់ការបោះឆ្នោតនាពេលខាងមុខនៅសូម៉ាលី - ảnh 1ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំដើម្បីស្ដាប់របាយការណ៍អំពី
ស្ថានការណ៍សូម៉ាលី។ (រូបថត៖ VNA)
ថ្លែងនៅកិច្ចប្រជុំ លោកស្រី Nguyen Phuong Tra អគ្គទីប្រឹក្សានិងជាអនុប្រធាន ស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមាន នាពេលថ្មីៗនេះនៅសូម៉ាលី ជាពិសេសគឺការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាគ្រប់ ៥៤អាសនៈ។ តំណាងវៀតណាមបានសង្កត់ធ្ងន់ថា ដំណាក់កាលពីចុងឆ្នាំ២០២១ដល់ ដើមឆ្នាំ២០២២ ដើរតួនាទីដ៏សែនសំខាន់ចំពោះសូម៉ាលីក្នុងការរៀបចំការបោះឆ្នោត រដ្ឋសភានិងប្រធានាធិបតី ហើយមានបំណងថា ភាគីពាក់ព័ន្ធនានានឹងសម្រេចបានកិច្ច ព្រមព្រៀងនយោបាយដោយឯកឆ័ន្ទ ដើម្បីរៀបចំការបោះឆ្នោតតាមកាលកំណត់ ដែលបានដាក់ចេញ។
តំណាងវៀតណាមបានសង្កត់ធ្ងន់ដែរថា ដំណើរការនយោបាយដែលសូម៉ាលី ធ្វើជាម្ចាស់និងដឹកនាំនោះ គួរតែពិចារណាលើបំណងប្រាថ្នានិងក្ដីកង្វល់រួមរបស់ភាគី ទាំងអស់ ក្នុងនោះត្រូវធានាភាពជាតំណាងយ៉ាងគ្រប់គ្រាន់របស់នារី ជនជាតិភាគតិចនិងយុវជន។
ក្នុងឱកាសនេះដែរ វៀតណាមអំពាវនាវឲ្យដៃគូអន្តរជាតិបង្កើនការផ្ដល់ជំនួយ ឧបត្ថម្ភមនុស្សធម៌ដល់រដ្ឋាភិបាលសូម៉ាលី ដើម្បីសម្រួលផលប៉ះពាល់លើជីវភាពសេដ្ឋ កិច្ចសង្គម បណ្ដាលមកពីការគំរាមកំហែង បញ្ហាប្រឈមពីគ្រោះសត្វកណ្ដូប ទឹកជំនន់ គ្រោះរាំងស្ងួតនិងជម្ងឺរាតត្បាតកូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ