វៀតណាមអំពាវនាវឲ្យមានការសន្ទនានិងផ្សះផ្សាសំដៅធានាសន្តិសុខនិងសិទ្ធិមនុស្សនៅប៊ូរុនឌី
(VOVworld)-នាថ្ងៃទី១៧ធ្នូនៅទីស្នាក់ការអ.ស.បប្រចាំនៅ ក្រុងហ្សឺណែវប្រទេស
ស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បបានដំណើរការសម័យប្រជុំពិសេសស្តីពី “ស្ថានភាពសិទ្ធិមនុស្សដែលកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃនៅប៊ូរុនឌី” តាម
សំណូមពរ របស់ប្រទេសជាសមាជិកនិងអ្នកសង្កេតការនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
ចំនួន៤០។ នៅសម័យប្រជុំនេះតំណាងក្រុមបេសកកម្មវៀតណាមប្រចាំនៅ ក្រុង
ហ្សឺណែវ បានអះអាងថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាម
បានតាមដានយ៉ាងដិតដល់និងបានចែករំលែកនូវការព្រួយបារម្ភរបស់សហគមន៍
អន្តរជាតិ ចំពោះស្ថានភាពអំពើហឹង្សានៅប៊ូរុនឌី ព្រមទាំងថ្កោលទោសការរំលោភ
សិទ្ធិ មនុស្សំពោះប្រជាជនស៊ីវិល ជាពិសេសគឹក្រុមងាយរងផលប៉ះពាល់ដូចជា
នារី និងកុមារ។វៀតណាមគាំទ្រសហគមន៍អន្តរជាតិ ជាពិសេសអ.ស.បនិងសហ
ភាព អឺរ៉ុប (AU) ដែលបានការជួយឧបត្ថម្ភចំាបាច់ និងការស្រុះចិត្តគំនិតរបស់រដ្ឋ អំណាចនិងភាគីទាក់ទិននានានៅប៊ូរុនឌី ដើម្បីបញ្ចប់អំពើហិង្សាក្នុងពេលឆាប់ៗ ហើយរៀបចំការជួបសន្ទនាសំដៅស្វែងរកដំណោះស្រាយសន្តិភាពផងដែរ៕