|
ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្ត្រៃវៀតណាមប្រចាំអ.ស.បលោកស្រី Nguyen Phuong Nga |
(VOVworld) - នាថ្ងៃទី២១ វិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានរៀបចំសម័យ
ប្រជុំបើកចំហរដោយប្រធានបទ “ទឹក សន្តិភាពនិងសន្តិសុខ” ក្រោមអធិបតីភាព
របស់ប្រទេសសេណេហ្គាល់ ជាប្រទេសកាន់តំណែងប្រធានក្រុមប្រឹក្សាសន្តិសុខ
ក្នុងខែ វិច្ឆិកាឆ្នាំ២០១៦។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga
ប្រធាន គណៈប្រតិភូអចិន្ត្រៃរបស់វៀតណាមប្រចាំអ.ស.ប បានអះអាងនូវសារ
សំខាន់ របស់ទឹកចំពោះជីវភាពរស់នៅនិងគ្រប់ជ្រុងជ្រោយនៃវឌ្ឍនភាពសេដ្ឋកិច្ច
សង្គម។ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga សង្កត់ធ្ងន់ថា វៀតណាមជា
ប្រទេសមួយក្នុងចំណោមប្រទេសដែលរងការជះឥទ្ធិពលដ៏ធ្ងន់ធ្ងរបំផុតពីបម្រែ
បម្រួលអាកាសធាតុដោយត្រូវបានប្រឈមមុខនឹងទាំងគ្រោះទឹកជំនន់និងគ្រោះ
រាំងស្ងួត។ទន្ទឹមនឹងនោះ វៀតណាមក៏ពឹងផ្អែកទៅលើប្រភពធនធានទឹកដែលចាប់
ផ្ដើមពីប្រទេសជិតខាងផងដែរ។ដោយហេតុនេះ វៀតណាមគោរពពិសេសនិង
សកម្មចូលរួមគ្របខ័ណ្ឌសហប្រតិបតិ្តការអន្តរជាតិ តំបន់និងអនុតំបន់លើវិស័យ
ទឹក។ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga បានអំពាវនាវឲ្យក្រុមប្រឹក្សា
សន្តិសុខអ.ស.បដើរតួនាទីសកម្មក្នុងការគោរពនិងពង្រីកគោលការណ៍នៃច្បាប់
អន្តរជាតិ រាំងស្កាត់ជំលោះទាក់ទិនដល់ទឹក ព្រមទាំងចាត់ទុកថា បណ្ដាប្រទេស
ចាំបាច់ត្រូវបង្កើនការជួយឧបត្ថម្ភក្រុមប្រទេសកំពុងអភិវឌ្ឍន៍លើវិស័យទឹកផងដែរ៕