វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិឯកភាពគ្នាក្នុងការជួយឧបត្ថម្ភស៊ីរីបានជំនះពុះពារលើការលំបាកសាកល្បង
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២០ ខែមករា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ សំដៅដោះស្រាយបញ្ហាប្រឈមនានានៅស៊ីរី។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ សំដៅដោះស្រាយបញ្ហាប្រឈមនានានៅស៊ីរី |
បេសសកជនពិសេសរបស់អគ្គលេខា ធិការអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌លោក Mark Lowcock បានរាយការណ៍អំពីស្ថានភាពនេះ។ អញ្ជើញថ្លែងទៅកាន់អង្គប្រជុំ ឯកអគ្គរដ្ឋទូត Pham Hai Anh ភារៈធារីស្ដីទីរបស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវដល់ភាគីទាក់ទិននានាចូលរួមប្រកបដោយលក្ខណៈស្ថាបនានៅក្នុងវង់ចរចានាពេលខាងមុខរបស់គណៈកម្មាធិការធម្មនុញ្ញ។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការទាញយកដំណាក់កាលសន្តិសុខស្ថិរភាពនាបច្ចុប្បន្ននេះ ដើម្បីផ្ដោតសំខាន់លើកិច្ចសន្ទនា និងចរចា សំដៅជំរុញដំណើរការនយោបាយ។ លើលពីនេះទៅទៀត លោក ឯកអគ្គរដ្ឋទូត Pham Hai Anh ក៏បានចែករំលែកការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅស៊ីរី ព្រមទាំងអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយឧបត្ថម្ភអន្តរជាតិ សំដៅធានាដំណើរការផ្ដល់ជំនួយឧបត្ថម្ភមិនត្រូវអាក់ខាននៅគ្រប់ទីកន្លែងនៅស៊ីរីផងដែរ៕