វៀតណាមអំពាវនាវឲ្យអាមេរិកអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិដោយបញ្ចប់បទដាក់ទណ្ឌកម្មឯកតោភាគីលើគុយបា
(VOVWORLD) - កិច្ចប្រជុំនេះបានទាក់ទាញអ្នកតំណាងជាង ១០០ នាក់មកពីប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ។
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy |
គណៈកម្មាធិការសម្របសម្រួលនៃចលនាមិនចូលបក្សសម្ព័ន្ធ (CoB-NAM) នៅអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំមួយនៅថ្ងៃទី ២១ ខែកក្កដា ដើម្បីស្តាប់ គុយបារាយការណ៍ពីការវិវឌ្ឍន៍នាពេលថ្មីៗនេះ នៅក្នុងប្រទេស។ កិច្ចប្រជុំនេះបានទាក់ទាញអ្នកតំណាងជាង ១០០ នាក់មកពីប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ។
ថ្លែងមតិនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា វៀតណាមតាមដានយ៉ាងដិតដល់នូវស្ថានភាពកំពុងវិវឌ្ឍន៍នៅគុយបាហើយជឿជាក់ថា ប្រជាជនគុយបានឹងជំនះនូវរាល់ការលំបាកខាងសេដ្ឋកិច្ចនិងផលប៉ះពាល់នៃជំងឺរាតត្បាតសកល។ វៀតណាមប្រឆាំងជំទាស់នឹងការដាក់ទណ្ឌកម្មជាឯកតោភាគីនិងវិធានការបង្ខំប្រឆាំងនឹងប្រទេសដែលមានអធិបតេយ្យមួយនេះ។ លោក ឯកអគ្គរដ្ឋ ទូតបានសង្កត់ធ្ងន់ថា ការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងគុយបាគឺមិនសមហេតុផលទេ ហើយបានបង្កការខូចខាតយ៉ាងធំធេងលើគ្រប់វិស័យចំពោះសេដ្ឋកិច្ចគុយបារួមទាំងការលំបាកដែលនាំទៅដល់ស្ថានភាពបច្ចុប្បន្នផង។
យ៉ាងណាមិញ វៀតណាមអំពាវនាវឱ្យសហរដ្ឋអាមេរិកអនុវត្តន៍សេចក្តីសម្រេចលេខ ២៨៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិដែលបានអនុម័តកាលពីថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២១ ដើម្បីបញ្ចប់ការដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសគុយបា ដោយជួយឱ្យប្រទេសគុយបាចូលរួមដោយស្មើភាពគ្នានិងយុត្តិធម៌ក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មស្របតាមច្បាប់អន្តរជាតិ៕