វៀតណាមអភិវឌ្ឍន៍ទំនាក់ទំនងជាមួយជប៉ុនតាមស្មារតីដៃគូយុទ្ធសាស្ត្រយូរអង្វែង
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phucអញ្ជើញទទួលជួប
ជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក Umeda Kunio
(រូបថតៈ TTXVN) |
(VOVworld)-នារសៀលថ្ងៃទី១៤កុម្ភៈនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត
ជប៉ុនប្រចាំនៅវៀតណាមលោក Umeda Kunio ។ នៅទីនេះលោក Nguyen Xuan
Phuc បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ
ជប៉ុនតាមស្មារតីដៃគូយុទ្ធសាស្ត្រយូរអង្វែងដើម្បីសន្តិភាពនិងភាពសប្បូរុងរឿងក្នុង
តំបន់អាស៊ី។ លោក Nguyen Xuan Phuc ឲ្យដឹងថែមទៀតថា បច្ចុប្បន្ន វៀតណាម
កំពុងត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ព្រះចៅ
អធិរាជនិងអធិរាជនីជប៉ុននាពេលខាងមុខ។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង
នូវដំ ណើរទស្សនកិច្ចនេះ និងចាត់ទុកនេះជាការគូសសញ្ញាសំខាន់ក្នុងទំនាក់ទំនង
មិត្ត ភាពរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតជប៉ុន លោក Umeda Kunio បានជូនដំណឹងជាមួយ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ស្តីពីកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន
នានារបស់វៀតណាមក្នុងការត្រៀមរៀបចំសម្រាប់កម្មវិធីពន្លឿនការវិនិយោគទ្រង
ទ្រាយធំចូលវៀតណាមដោយមានការចូលរួមរបស់អាជីវករជប៉ុនជាង១ពាន់នាក់
។ អង្គការពន្លឿនពាណិជ្ជកម្មជប៉ុន (JETRO) និងក្រសួងផែនការនិងវិនិយោគវៀត
ណាមកំពុងរួមសហការដើម្បីធានាភាពជោគជ័យនៃកម្មវិធីនេះ៕