វៀតណាមអភិវឌ្ឍន៍ទីផ្សារស្រូវអង្ករ

(VOVWORLD) - ទីផ្សារស្រូវអង្ករកំពុងមានការប្រែប្រួលយ៉ាងខ្លាំងក្លា។ ការដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ត្រូវបានចុះហត្ថលេខានោះ បានជួយ វៀតណាមបើកទូលាយទីផ្សារ លើកកំពស់ទំហំនៃការនាំចេញអង្ករ។
វៀតណាមអភិវឌ្ឍន៍ទីផ្សារស្រូវអង្ករ - ảnh 1 រោងចក្រផលិតស្រូវអង្ករនៅវៀតណាម (រូបថត៖ daychuyentudong.vn)

លោក Nguyen Hong Son ប្រធាននាយកដ្ឋានដំណាំដាំដុះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ការដែលសហគ្រាសនានាអភិវឌ្ឍន៍ផលិតកម្មតាមខ្សែសង្វាកតំលៃនិងវិនិយោគទៅក្នុងការកែច្នៃនោះ បានសរឲ្យឃើញនូវលទ្ធផលដ៏ច្បាស់លាស់។

        “ប្រការដែលប្រជាកសិករនិងសហគ្រិនយកចិត្តទុកដាក់នោះគឺធ្វើយ៉ាងម៉េចដើម្បីនាំមកនូវផលប្រយោជន៍អតិបរមាសំរាប់គេ។ បើចង់នាំមកនូវផលប្រយោជន៍ច្រើនបំផុតគឺច្បាស់លាស់ថា យើងត្រូវបង្កើតឡើងតំលៃបន្ថែម ចាប់ពីការផ្គត់ផ្គង់វត្ថុធាតុដើមដល់ការរៀបចំធ្វើផលិតកម្ម ការប្រមូលទិញ ការកែច្នៃ ជាដើម។ ដូច្នេះយើងត្រូវកសាងខ្សែសង្វាកផលិតកម្មបិទ ហើយកាត់បន្ថយការងារអាជ្ញាកណ្ដាល សំដៅបង្កើតឡើងតំលៃបន្ថែមយ៉ាងខ្ពស់បំផុតសំរាប់ប្រជាកសិករនិងសហគ្រាស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ