វៀតណាមអភិវឌ្ឍន៍ទេសចរណ៍កោះសមុទ្រ
(VOVWORLD) - សិក្ខាសាលា “ការអភិវឌ្ឍទេសចរណ៍កោះសមុទ្រនៅវៀតណាម - ឱកាស បញ្ហាប្រឈម និងដំណោះស្រាយ” ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍វៀតណាមរៀបចំឡើងនារសៀលថ្ងៃទី៩ ខែធ្នូ នៅទីក្រុង Da Nang។
ទិដ្ឋភាពនៃសិក្ខាសាលា - រូបថត៖VGP/Luu Huong |
សិក្ខាសាលា “ការអភិវឌ្ឍទេសចរណ៍កោះសមុទ្រនៅវៀតណាម - ឱកាស បញ្ហាប្រឈម និងដំណោះស្រាយ” ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍វៀតណាមរៀបចំឡើងនារសៀលថ្ងៃទី៩ ខែធ្នូ នៅទីក្រុង Da Nang។ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាមដល់ឆ្នាំ ២០៣០ ទេសចរណ៍កោះសមុទ្រ គឺជាប្រភេទផលិតផលសំខាន់មួយដែលត្រូវទទទួលបានការយកចិត្តទុកដាក់ខ្ពស់។ ជាមួយនឹងឆ្នេរសមុទ្រប្រវែងជាង ៣.០០០ គីឡូម៉ែត្រ ឆ្នេរសមុទ្ររាប់រយ និងកោះដ៏ស្រស់ស្អាតជាច្រើននៅក្នុងខេត្ត និងទីក្រុងឆ្នេរសមុទ្រចំនួន ២៨ ទូទាំងប្រទេស វៀតណាមអាចអភិវឌ្ឍន៍ទៅជាគោលដៅទេសចរណ៍កោះសមុទ្រកំពូលមួយ ដែលឈានមុខគេក្នុងតំបន់ និងក្នុងពិភពលោក។
នៅក្នុងសិក្ខាសាលា តំណាងចូលរូមបានចាត់ទុកថា ដើម្បីអភិវឌ្ឍន៍ទេសចរណ៍កោះសមុទ្រ មូលដ្ឋាន អង្គភាពអាជីវកម្ម និងប្រជាជន ... ចាំបាច់ត្រូវកសាងផលិតផលទេសចរណ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការស្នាក់នៅ និងក្រុមនាវាទេសចរណ៍ទំនើប។ លោក Doan Van Viet អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានឲ្យដឹងថា៖
“ជាមួយនឹងការតម្រង់ទិស នាពេលខាងមុខ ទេសចរណ៍កោះសមុទ្រវៀតណាមនឹងផ្តោតលើការអភិវឌ្ឍទេសចរណ៍រមណីយដ្ឋានឆ្នេរសមុទ្រលំដាប់ថ្នាក់ខ្ពស់ អភិវឌ្ឍន៍ទេសចរណ៍សមុទ្រ រួមជាមួយនឹងការការពារបរិស្ថាន តភ្ជាប់ជាមួយនឹងការលើកកម្ពស់ប្រពៃណីវប្បធម៌ រួមជាមួយនឹងការអភិវឌ្ឍសហគមន៍ និងការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ។ យើងទន្ទឹងរង់ចាំស្តាប់មតិយោបល់ពីអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ ដើម្បីដាក់ចេញសំណើរ និងដំណោះស្រាយ តាមរយៈនោះ អភិវឌ្ឍទេសចរណ៍កោះសមុទ្រ ឲ្យសមស្របនឹងប្រៀបខ្លាំង និងសក្តានុពលដែលមានស្រាប់របស់វៀតណាម”៕