វៀតណាមអភិវឌ្ឍន៍និងការប្រើប្រាស់ថាមពលបរមាណូនៅក្នុងវិស័យសេដ្ឋកិច្ច-សង្គម

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើបតែបានអនុម័តលើភារកិច្ចរៀបចំផែនការអភិវឌ្ឍន៍និងប្រើប្រាស់ថាមពលបរមាណូសម្រាប់ដំណាក់កាល ២០២១ - ២០៣០ និងចក្ខុវិស័យរហូតដល់ឆ្នាំ ២០៥០។
វៀតណាមអភិវឌ្ឍន៍និងការប្រើប្រាស់ថាមពលបរមាណូនៅក្នុងវិស័យសេដ្ឋកិច្ច-សង្គម - ảnh 1ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញ (រូបថត៖ TTXVN)

តាមផែនការនេះ ចាំបាច់ត្រូវធានានូវការអនុវត្តផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប ការព្យាករណ៍ និងលទ្ធភាពលទ្ធភាពក្នុងការអនុវត្តជាក់ស្តែង ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍និងការប្រើប្រាស់ថាមពលបរមាណូក្នុងវិស័យសេដ្ឋកិច្ច-សង្គម។ លើសពីនេះទៀត គប្បីការកសាងផែនការនិងតំរង់ទិសដៅអភិវឌ្ឍន៍សម្រាប់ការអនុវត្តថាមពលបរមាណូ ស្របតាមសមត្ថភាពជាក់ស្តែងនិងប្រភពធនធានជាតិ ព្រមទាំងចាប់យកបាននូវនិន្នាការអភិវឌ្ឍន៍និងចលនាតាមកាលៈទេសៈនៅក្នុងស្រុកនិងបរទេសផងដែរ។

តម្រូវការអំពីខ្លឹមសារសំខាន់ៗនៃផែនការរួមមាន៖ ទស្សនវិស័យអំពីការអភិវឌ្ឍ និងការអនុវត្តថាមពលបរមាណូ; គោលដៅទូទៅ សន្ទស្សន៍រួមរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; គោលដៅជាក់លាក់ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ សម្រាប់ការអភិវឌ្ឍសក្តានុពលផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែរ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ធានាសុវត្ថិភាពនិងសន្តិសុខនុយក្លេអ៊ែរជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ