វៀតណាមអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពព្រៃជ្រាបប្រៃ
|
ទិដ្ឋភាពនៃសិក្ខាសាលា |
(VOVworld)-ចាប់ពីឆ្នាំ១៩៩៤រហូតមកដល់បច្ចុប្បន្ន តាមរយៈគម្រោងការ “ដាំព្រៃជ្រាប
ប្រៃ កាត់បន្ថយហានិភ័យនិងគ្រោះមហន្តរាយ”នោះ វៀតណាមត្រូវដាំបានចំនួន២៤
ហិកតាព្រៃជ្រាបប្រៃ ហើយការពារបានឆ្នេរសមុទ្រជិត១០០គីឡូម៉ែត្រ។ នេះជាព័ត៌មាន
បាននាំចេញនៅក្នុងសិក្ខាសាលា “បង្កើនការងារគ្រប់គ្រង់និងអភិវឌ្ឍន៍ដោយនិរន្តរភាព
ព្រៃជ្រាបប្រៃ” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ធ្នូនៅខេត្ត Ninh Binh ភាគខាងជើងវៀត
ណាម។ ចូលរួមក្នុងសិក្ខាសាលានេះ លោកស្រី Nguyen Thi Xuan Thu ប្រធាន សមាគម
កាកបាតក្រហមវៀតណាមបានឲ្យដឹងថា៖
“នាបច្ចុប្បន្ន ព្រៃជ្រាបប្រៃដោយសមាគមកាកបាតក្រហមវៀតណាមដាំដុះនោះ
ស្រូបយក៤%នៃផ្ទៃព្រៃជ្រាបប្រៃដែលកំពុងនៅសេសសល់នៅវៀតណាម និងស្រូប
យក២៥%នៃផ្ទៃព្រៃនៅខេត្តមួយចំនួនដែលកំពុងអនុវត្តកម្មវិធីនេះ។ ហើយមនុស្សជាង
៩លាននាក់ទទួលបានអត្ថប្រយោជន៍ពីគម្រោងការនេះ។ តាមគម្រោង ដល់ឆ្នាំ២០២៥
ប្រសិនបើការពារល្អផ្ទៃព្រៃជ្រាបប្រៃនោះនឹងសន្សំសំចៃបានប្រាក់ចំនួន២១៨លាន
ដុល្លាអាមេរិក”៕