វៀតណាមអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាព័ត៌មានផ្នែកសុខាភិបាល

(VOVWORLD) - ប្រព័ន្ធទាំងនេះជួយឲ្យប្រជាជនអាចតាមដានសុខ ភាពរបស់ខ្លួនអស់មួយជីវិត ការពារជំងឺដោយម្ចាស់ការ ហើយព្យាបាល លើកកំពស់សុខភាពរបស់ខ្លួន។ 

នាថ្ងៃទី២៧ កុម្ភៈ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍កងទ័ព វៀតណាម (Viettel) បានជូនដំណឹងថា ដើម្បីឆ្ពោះទៅរកគោលដៅប្រជាជន វៀតណាមម្នាក់ៗសុទ្ធតែមានអ្នកជំនួយការឆ្លាតវៃខាងសុខភាពនោះ Viettel បានកសាងនិងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាព័ត៌មានផ្នែកសុខាភិបាល។

        ប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយសម្រាប់ផ្នែកសុខាភិបាលនេះរួមមានប្រព័ន្ធព័ត៌មានជិត២០។ ប្រព័ន្ធទាំងនេះជួយឲ្យប្រជាជនអាចតាមដានសុខ ភាពរបស់ខ្លួនអស់មួយជីវិត ការពារជំងឺដោយម្ចាស់ការ ហើយព្យាបាល លើកកំពស់សុខភាពរបស់ខ្លួន។ ទន្ទឹមនឹងនោះ ប្រព័ន្ធនេះក៏ជួយឲ្យកម្មា ភិបាល វេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យទាក់ទងនឹងបច្ចេកវិទ្យាទំនើបៗសំដៅ បម្រើការពិនិត្យ ព្យាបាលជំងឺ សន្សំសម្ចៃក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាល សម្រាប់អ្នកជំងឺផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ