វៀតណាម-អាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងកែប្រែកិច្ចព្រមព្រៀងដឹកជញ្ចូនតាមផ្លូវអ
(VOVworld)-នាថ្ងៃទី១៣ធ្នូនៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងគមនាគមនិងដឹក ជញ្ចូនវៀតណាម Dinh La Thang និងឯកអគ្គរដ្ឋទូតអាមេរិកប្រចំានៅវៀតណាម David Shear បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកែប្រែកិច្ចព្រមព្រៀង
ដឹកជញ្ចូនតាមផ្លូវអាកាស។ កិច្ចព្រមព្រៀងនេះនឹងមានប្រសិទ្ធភាពបណ្តោះអាសន្នចាប់ពៅថ្ងៃទី១មេសាឆ្នាំ២០១២នេះនឹងមានប្រសិទ្ធភាពជាផ្លូវការពេល សម្រេចរាល់បែបបទនៃភាគីនីមួយៗ។ តាមក្រសួងគមនាគមនិងដឹកជញ្ជូន បន្ទាប់ពីមានប្រសិទ្ធភាព កិច្ចព្រមព្រៀងនេះ នឹងបើកចេញឱកាសបង្កើនកិច្ច សហប្រតិបត្តិការលើវិស័យអាកាសចរណ៌ស៊ីវិលរវាងប្រទេសទាំងពីរ ពិសេស ក្នុងកាលៈទេសៈដែលក្រុមហ៊ុនអាកាសចរណ៌វៀតណាម (Vietnam Airlines) កំពុងស្រាវជ្រាវបើកជើងហោះហើរទៅកាន់អាមេរិក រួមចំណែក្នុងការជម្រុញ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមជាមួយអាមេរិកក្នុង
រយៈពេលខាងមុខ៕