វៀតណាម-អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការអំពីសមភាពភេទ
|
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan ជួបសន្ទនាលោកស្រី Jill Biden |
(VOV)_នារសៀលថ្ងៃទី១៩ កក្កដា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀត
ណាមលោកស្រី Nguyen Thi Doan បានអញ្ជើញជួបសន្ទនាលោកស្រី Jill Biden
ភរិយាអនុប្រធានាធិបតីអាមេរិក លោក Joe Biden ដែលកំពុងមានដំណើរទស្សន
កិច្ចនៅវៀតណាម។ អនុប្រធានរដ្ឋ Nguyen Thi Doan បានជូនដំណឹងដល់គណៈ
ប្រតិភូអំពីតួនាទីរបស់នារី និងសមភាពភេទនៅវៀតណាម ហើយស្វាគមន៍ការ
បង្កើនផ្លាស់ប្តូរ សហប្រតិបត្តិការក្នុងវិស័យនេះ។ តាមនោះ រួមចំណែកបង្កើនទំ
នាក់ទំនងការទូតប្រជាជន រួមចំណែកជំរុញទំនាក់ទំនងវៀតណាម -អាមេរិក
ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែករក្សាសន្តិ
ភាព និរន្តរភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅក្នុងតំបន់និង
អន្តរជាតិ។
លោកស្រី Jill Biden បានប្រសាសន៍ថា៖ នារី និងការអប់រំ ដើរតួនាទីកាន់តែ
សំខាន់ពី១ថ្ងៃទៅ១ថ្ងៃ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសនិមួយៗ ហើយ
សម្ដែងគោលបំណងថា៖ ភាគីទាំងពីរនឹងបន្តផ្លាស់ប្តូរ ជំរុញកិច្ចសហប្រតិបត្តិ
ការក្នុងវិស័យនេះ។ លោកស្រីក៏បានថ្លែងអំណរគុណភាគីវៀតណាម បានជួយ
ឧបត្ថម្ភអាមេរិក ក្នុងការស្វែងរកយុទ្ធជនអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម និងលោក
ស្រី Jill Biden ក៏បានអះអាងដែរថានឹងបន្តជួយឧបត្ថម្ភវៀតណាម ក្នុងវិស័យអប់រំ
មនុស្សធម៌ និងដោះស្រាយផលវិបាកក្នុងសង្គ្រាមដែរ៕