វៀតណាម-អាមេរិកសហប្រតិបត្តិការគ្នាចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញ
(VOVWORLD) - នាថ្ងៃទី៧ ឧសភា រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានពិភាក្សាការងារតាមទូរស័ព្ទជាមួយលោកស្រី Carol Miller សមាជិកាសភាជាន់ទាបនៃរដ្ឋ Virginia ខាងលិច សហរដ្ឋអាមេរិក។
រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានពិភាក្សាការងារតាមទូរស័ព្ទជាមួយលោកស្រី Carol Miller សមាជិកាសភាជាន់ទាបនៃរដ្ឋ Virginia ខាងលិច (រូបថត៖ thanhtra.com.vn) |
នៅក្នុងកិច្ចពិភាក្សា លោករដ្ឋមន្រ្តី Tran Tuan Anh បានអះអាង នូវសារសំខាន់ពិសេសនៃទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក ព្រមទាំង ចាត់ទុកថា នេះជាពេលវេលាដ៏សំខាន់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យ ស៊ីជំរៅថែមទៀតជាមួយរដ្ឋ Virginina សំដៅជំរុញកិច្ចសហប្រតិបត្តិការចាប់ ផ្ដើមសេដ្ឋកិច្ចឡើងវិញ ឆ្លើយតបនឹងជំងឺរាតត្បាត Covid-19។
នាពេលកន្លងទៅ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគរវាង ប្រទេសទាំងពីរមានការរីកចម្រើនដោយឥតឈប់ឈរ។ ទំហំពាណិជ្ជកម្ម ទ្វេភាគីឆ្នាំ២០១៩បានឡើងដល់ទៅ៧៧,៥ពាន់លានដុល្លាអាមេរិក។ ក្នុង រយៈពេល៣ខែដើមឆ្នាំ២០២០សម្រេចបាន១៩,៥ពាន់លានដុល្លាអាមេរិក កើន១៩,៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។
ចំណែកឯលោកស្រី Carol Miller បានឲ្យដឹងថា រដ្ឋ Virginina និងវៀត ណាមចែករំលែកគោលដៅរួមនោះគឺបង្កើនការតភ្ជាប់ខាងពាណិជ្ជកម្ម ជាពិសេសគឺលើវិស័យដែលរដ្ឋ Virginia មានឧត្តមភាពដូចជា ថាមពល ធ្យូងថ្ម ឧស្ម័នរាវ ជាដើម។ លោកស្រីបានអះអាងថា នឹងខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តដើម្បីផ្សព្វផ្សាយរូបភាពរបស់វៀតណាមនៅក្នុងរដ្ឋ សភានិងរដ្ឋាភិបាលអាមេរិក។ ពីនោះរួមចំណែកអភិវឌ្ឍទំនាក់ទំនងសហ ប្រតិបតិ្តការរវាងប្រទេសទាំងពីរឲ្យកាន់តែទូលំទូលាយ ជាក់ស្ដែងនិង ប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ៕