វៀតណាម-អ៊ីរ៉ង់រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត។

           

វៀតណាម-អ៊ីរ៉ង់រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត។ - ảnh 1
រូបថត​ VOV

Vovworld- ប្រជាជាតិទាំង២អ៊ីរ៉ងនិងវៀតណាមមានកិច្ចសហប្រតិបត្តិការដ៍ល្អប្រសើរ
ក្នុងអំឡុង៤០ឆ្នាំកន្លងមក។ទំនាក់ទំនងនេះនឹងត្រូវបានបង្រីកតទៅទៀតដើម្បីផល
ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង២  ដើម្បីសន្តិភាពក្នុងតំបន់និងនៅលើសកល
លោក។ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំវៀតណាមលោកHossein Alvandi Behineh បានគូស
បញ្ជាក់ដូចពោលខាងលើក្នុងពិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត
វៀតណាម-អ៊ីរ៉ង់ដែលបានធ្វើឡើងនៅទីក្រុងហាណូយនាព្រឹកថ្ងៃទី១៤សីហា។ថ្លែង
មតិនៅឱកាសនេះលោកHossein Alvandi Behineh លើកច្បាស់ទៀតថា៖“រដ្ឋាភិបាលថ្មី
នៅអ៊ីរ៉ង់មានបំណងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមដើម្បីផល
ប្រយោជន៍នៃប្រទេសទាំង២។ស្ថានតូអ៊ីរ៉ង់ប្រចាំនៅក្រុងហាណូយនឹងធ្វើអស់ពីលាំង
កាយចិត្តរបស់ខ្លួនដើម្បីគោលដៅនេះ  ។ការខំប្រឹងប្រែង១គឺរៀបចំបណ្តាកម្មវិធីវប្បធម៌
សិល្បះក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង
២ ជួយបង្កើនការយ់ដឹងរវាងប្រជាជននៃប្រទេសទាំង២។  “
ក្នុងឱកាសនេះដែរ ប្រធានសម្ព័ន្ឋបណ្តាអង្គការមិត្តភាពវៀតណាមលោក Vu Xuan  Hong បានប្រគល់មេដាយអនុស្សាវរីយ៍ដើម្បីសន្តិភាពនិងមិត្តភាពរវាងបណ្តាប្រជាជាតិជូនលោក
ឯកអគ្គរដ្ឋទូត Hossein Alvandi Behineh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ