វៀតណាម-អាល់ហ្សេរីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
(VOV)_ចាប់ពីថ្ងៃទី៣០ មិថុនាដល់ថ្ងៃទី២កក្កដា ក្រុមការងារនៃស្ថានទូតវៀត
ណាមប្រចាំនៅអាល់ហ្សេរី ដឹកនាំដោយឯកអគ្គរដ្ឋទូត លោក Nguyen Dinh Thao
បានអញ្ជើញទៅបំពេញការងារនៅខេត្ត Mendoza ភូមិភាគកណ្ដាលអាល់ហ្សេរី
ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី។ នៅក្នុងជំនួបធ្វើការជា មួយអភិ
បាលខេត្ត Mendoza លោក Francisco Perez ឯកអគ្គរដ្ឋទូត Nguyen Dinh Thao
បានសង្កត់ធ្ងន់ទៅលើ៖ សក្ដានុភាពសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង
ប្រទេសទាំងពីរ ជាពិសេសគឺការនាំចេញស្រាទំពាំងបាយជូរ និងកសិផលនានា
របស់ Mendoza ទៅវៀតណាម។
លោកអភិបាល Francisco Perez បានសង្កត់ធ្ងន់ថា៖ត្រៀមខ្លួនជាស្រេចបង្ក
លក្ខណះងាយស្រួល ដើម្បីគ្រប់ស្ថាប័ន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ
បង្កើនកិច្ចសហប្រតិបត្តិការដែរ៕