វៀតណាម-អូស្ត្រាលីបន្តរក្សាកិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយផ្លែផ្កា

(VOVWORLD) - នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានធ្វើកិច្ចសន្ទនាការងារតាមទូរ ស័ព្ទជាមួយសមភាគីអូស្ត្រាលីលោក Peter Dutton។ 

វៀតណាម-អូស្ត្រាលីបន្តរក្សាកិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយផ្លែផ្កា - ảnh 1លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានធ្វើកិច្ចសន្ទនាការងារតាមទូរ ស័ព្ទជាមួយសមភាគីអូស្ត្រាលីលោក Peter Dutton។ (រូបថត៖ VNA)
នៅកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោករដ្ឋមន្រ្តី Phan Van Giang បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែទទួលរងផលប៉ះពាល់ ដោយសារជម្ងឺកូវីដ-១៩ក៏ដោយ វៀតណាមនិងអូស្ត្រាលីនៅតែថែរក្សា ជំរុញជាបន្តបន្ទាប់ នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនិយាយរួមនិងទំនាក់ទំនងសហប្រតិបត្តិការការពារជាតិនិយាយដោយឡែក។ លោករដ្ឋមន្រ្តី Phan Van Giang មានបំណងចង់ឲ្យអូស្ត្រាលីបន្តជួយឧបត្ថម្ភវៀតណាមក្នុងប្រតិបត្តិការសុខាភិបាល ហើយជួយគាំទ្រចំពោះកងវិស្វកម្មវៀតណាមដែលចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិផងដែរ។ រីឯខ្លួនវិញ លោករដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី បានឲ្យដឹងថា អូស្ត្រាលីនឹងបន្តដឹកជញ្ជូនគ្រូពេទ្យនៃកងពេទ្យកម្រិត២ របស់វៀត ណាម ទៅកាន់ស្ថានបេសកកម្មរក្សាសន្តិភាពឆ្នាំ២០២២ និងឆ្នាំក្រោយៗទៀត ប្រសិន បើក្នុងលក្ខណៈសមស្រប ព្រមទាំងថ្លែងអំណរគុណដល់ការគាំទ្ររបស់វៀតណាម ចំពោះការលើកកម្រិតទំនាក់ទំនងរវាងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលីឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។
លោករដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ថា នាពេលខាងមុខ ភាគីទាំងពីរបន្តរក្សាកិច្ច សហប្រតិបត្តិការការពារជាតិប្រកបដោយផ្លែផ្កា ជាពិសេសគឺរក្សាយន្តការពិគ្រោះ យោបល់ កិច្ចសន្ទនា ការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ស្ដីពីកងទ័ពជើងទឹក កងទ័ពជើងអាកាស កងទ័ពជើងគោក កងពេទ្យ ការជំនះលើផលវិបាកដោយសង្គ្រាម ហើយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ និងសន្តិសុខ បណ្ដាញអ៊ីនធឺណែតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ