វៀតណាម-អូស្ត្រាលីប្រកាសយុទ្ធសាស្ត្របង្កើនការតភ្ជាប់សេដ្ឋកិច្ច

(VOVWORLD) - នាថ្ងៃទី២១ ខែធ្នូ រដ្ឋាភិបាលវៀតណាមនិងអូស្ត្រាលីបានប្រកាសយុទ្ធសាស្ត្រ បង្កើនការតភ្ជាប់សេដ្ឋកិច្ច ដែលអមដោយកាលបរិច្ឆេទជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរក្នុងដំណាក់កាល២០២១-២០២៥។

វៀតណាម-អូស្ត្រាលីប្រកាសយុទ្ធសាស្ត្របង្កើនការតភ្ជាប់សេដ្ឋកិច្ច - ảnh 1រចនាសម្ព័ន្ធដើមទុន FDI របស់អូស្ត្រាលីចូលមកវៀតណាម។
យុទ្ធសាស្ត្រផ្ដោតសំខាន់ទៅលើវិស័យស្នូលនានាដែលផ្ដល់ឱកាសជាច្រើន ដើម្បីជួយទ្រទ្រង់ខឿនសេដ្ឋកិច្ចវៀតណាមនិងអូស្ត្រាលីស្ដារឡើងវិញក្នុងវិបត្តិកូវីដ-១៩ និងអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន ចីរភាព មានភាពធន់ខ្ពស់នៅចំពោះមុខឥទ្ធិពលពី ខាងក្រៅ ដែលរួមមាន៖ វិស័យអប់រំ-បណ្ដុះបណ្ដាល វិស័យថាមពលនិងធនធាន វិស័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ វិស័យឧស្សាហកម្ម វិស័យសេវាកម្ម វិស័យ ទេសចរណ៍ វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តភាព និងវិស័យសេដ្ឋកិច្ច ឌីជីថល។ យុទ្ធសាស្ត្រនេះបានរំលេចលើសារសំខាន់នៃការប្រតិបត្តិតាមនិងពង្រឹង ប្រព័ន្ធពាណិជ្ជកម្មសកល ដោយឈរលើច្បាប់អន្តរជាតិ ដែលជាមូលដ្ឋានដើម្បីជំរុញ ខ្លាំងពាណិជ្ជកម្មសេរី និងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាប្រឈមរួម។ យុទ្ធ សាស្ត្របង្កើនការតភ្ជាប់សេដ្ឋកិច្ច ត្រូវបានរំពឹងទុកថា នឹងបើកជំពូកថ្មីនៅក្នុងទំនាក់ ទំនងរវាងប្រទេសទាំងពីរ ឆ្ពោះទៅរកគោលដៅបង្កើនការវិនិយោគទ្វេភាគីឡើងទ្វេដង ហើយក្លាយទៅជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតទាំង១០ របស់គ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ