វៀតណាម-អេស្បាញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧបត្ថម្ភយុត្តិធម៍អំពីព្រហ្មទ័ណ្ឌ
|
វៀតណាម-អេស្បាញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧបត្ថម្ភយុត្តិធម៍អំពីព្រហ្មទ័ណ្ឌ (VNP) |
Vovworld-នាថ្ងៃទី១៨កញ្ញានៅទីស្ដីការក្រសួងយុត្តិធម៍អេស្បាញនៅក្រុង
Madrid ប្រធានមហាអយ្យការប្រជាជនកំពូលវៀតណាមលោក Nguyen Hoa Binh
និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៍អេស្បាញលោក Rafael Catala Polo បានចុះហត្ថលេខា
លើកិច្ចព្រមព្រៀងជួយឧបត្ថម្ភយុត្តិធម៍អំពីព្រហ្មទ័ណ្ឌរវាងប្រទេសទាំងពីរ។ ថ្លែង
មតិនៅពិធីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍អេស្បាញលោក Rafael Catala Polo បានចាត់
ទុកថា កិច្ចព្រមព្រៀងពោលខាងលើជាក្របខ័ណ្ឌគតិយុត្តិនិងមូលដ្ឋានសំខាន់ដើម្បី
ភាគីទាំងពីរសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពក្នុងការតស៊ូបង្ការប្រឆាំងបទ
ល្មើស ពិសេសគឺបទល្មើសមានការរៀបចំឆ្លងដែន។
រីឯលោក Nguyen Hoa Binh បានអះអាងថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
នេះរវាងប្រទេសទាំងពីរបានរួមចំណែកកែលំអរក្របខ័ណ្ឌគតិយុត្តិទ្វេភាគីវៀតណាម-
អេស្បាញ បង្កលក្ខណៈសំរាប់ស្ថាប័ននៃប្រទេសទាំងពីរដំណើរការដោះស្រាយល្អ
ករណីព្រហ្មទ័ណ្ឌមានកត្តាបរទេសរួមចំណែកតស៊ូប្រកបដោយប្រសិទ្ធិភាពចំពោះ
ប្រភេទបទល្មើស ពិសេសគឺបទល្មើសឆ្លងដែន៕