វៀតណាម-អ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់
|
វៀតណាម-អ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់ |
VOV)_នារសៀលថ្ងៃទី២២ កុម្ភះនៅទីក្រុងហាណូយ ឧត្តមសេនីទោ To Lam រដ្ឋ
មន្ត្រីក្រសួងនគរបាលវៀតណាម បានជួបសន្ទនាជាមួយអតីតរដ្ឋមន្ត្រីក្រសួងនគរ
បាលអ៊ីស្រាអែល Yitzhak Aharonovitch និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន IMI Systems
(អ៊ីស្រាអែល) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅទីនេះ រដ្ឋ
មន្ត្រី To Lam បានបង្ហាញក្តីសប្បាយរីករាយ ចំពោះការអភិវឌ្ឍន៍ក្នុងទំនាក់ទំនង
រវាងវៀតណាមនិងអ៊ីស្រាអ៊ែល ដែលក្នុងរយៈពេលកន្លងទៅលើវិស័យ៖សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ បណ្ដុះបណ្ដាល និងកសិកម្ម។ ទន្ទឹមនឹង
នោះ រដ្ឋមន្ត្រី លោក To Lam ក៏បានស្នើអោយភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិ
ការតាមទិសផ្ទេរប្តូរបច្ចេកវិទ្យាខ្ពស់ បន្តពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ជា
ពិសេសគឺការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សគុណភាពខ្ពស់។
រីឯ អតីតរដ្ឋមន្ត្រីក្រសួងនគរបាលអ៊ីស្រាអែល Yitzhak Aharonovitch បាន
អះអាងថា៖រដ្ឋាភិបាលអ៊ីស្រាអែល និងសម្ព័ន្ធក្រុមហ៊ុន IMI Systems មានគោល
បំណងសហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យដែលខ្លួនមានឧត្តមភាព
រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអោយកាន់តែស៊ីជំរៅ និងទូលំ
ទូលាយថែមទៀត៕