វៀតណាម-អាហ្វ្រិកខាងត្បូងជំរុញខ្លាំងទំនាក់ទំនងពាណិជ្ជកម្មនិងទេសចរណ៍
|
សិក្ខាសាលាពន្លឿនពាណិជ្ជកម្មនិងទេសចរណ៍វៀតណាម អាហ្វ្រិក-ខាងត្បូង |
(VOVworld) - នាថ្ងៃទី២៧ វិច្ឆិកា នៅទីក្រុង Hue ភាគកណ្ដាលវៀតណាម បានប្រ
ព្រឹត្តទៅសិក្ខាសាលាពន្លឿនពាណិជ្ជកម្មនិងទេសចរណ៍វៀតណាម អាហ្វ្រិកខាង
ត្បូង។ថ្លែងមតិនៅទីនេះ លោកស្រី Kgomotso Magau ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូង
ប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ អាហ្វ្រិកខាងត្បូងកំពុងលេចឡើងជាទីកន្លែង
វិនិយោគថ្មី១គួរឲ្យទាក់ទាញដោយមានបរិយាកាសវិនិយោគស្និទ្ធស្នាលរាក់ទាក់ គោលនយោបាយអនុគ្រោះជាច្រើន និងទីផ្សារងាយជ្រៀតចូល។សិក្ខាសាលា
លើកនេះ ជាឱកាសដើម្បីអង្គភាពអាជីវកម្មនៃប្រទេសទាំង២តភ្ជាប់ព័ត៏មាន សហ
ប្រតិបតិ្តការដើម្បីរុករកសក្ដានុភាព ឧត្តមភាពរបស់គ្នា តាមនោះរួមចំណែកពង្រឹង
និងពង្រីកទំនាក់ទំនងទ្វេភាគី។តាមលោកស្រី Truong Thi Kim Anh នាយករងសភា
ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមនៅទីក្រុង Da Nang ភាគកណ្ដាលវៀត
ណាមបានឲ្យដឹងថា អាហ្វ្រិកខាងត្បូងជាដៃគូមានសក្ដានុភាពក្នុងការអភិវឌ្ឍន៍
ទំនាក់ទំនងពាណិជ្ជកម្មនិងទេសចរណ៍។នាបច្ចុប្បន្នតំលៃប្រាក់ពាណិជ្ជកម្មរវាង
ប្រទេសទាំង២ទទួលបានជាង១លានដុល្លារអាមេរិក៕