វៀតណាម-អាហ្វ្រីកខាងត្បូងជំរុញវិធានការអាទិភាពសំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
|
វៀតណាម-អាហ្វ្រីកខាងត្បូងជំរុញវិធានការអាទិភាពសំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី (VNP) |
Vovworld-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai បានអញ្ចើញ
ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអាហ្វ្រីកខាងត្បូងចាប់ពីថ្ងៃទី១
ដល់ថ្ងៃទី៤សីហា។ នារសៀលថ្ងៃទី៤សីហានៅទីក្រុង Cape Town របស់អាហ្វ្រីក
ខាងត្បូង អនុប្រធានាធិបតី Cyril Ramaphosa បានធ្វើអធិបតីពិធីទទួលជាផ្លូវការ
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai។ ក្នុងការជួបសន្ទនា ឧបនាយករដ្ឋមន្ត្រី Hoang
Trung Hai និងអនុប្រធានាធិបតីCyril Ramaphosa បានពិភាគ្សានិងឯកភាពអំពីវិស័យ
ស្នូលវិធានការអាទិភាពសំដៅជំរុញយ៉ាងខ្លាំងក្លាថែមទៀតកិច្ចសហប្រតិបត្តិការ
ទ្វេភាគីមានផលប្រយោជន៍ដូចគ្នាលើគ្រប់វិស័យ។ ភាគីទាំងពីរបានផ្លាស់ប្តូរអំពី
កិច្ចសហការនិងជួយឧបត្ថម្ភគ្នាក្នុងវេទិការអន្តរជាតិពិសេសគឺក្នុងក្របខ័ណ្ឌអង្គការ
សហប្រជាជាតិនិងចលនាមិនចូលបក្សសម្ព័ន្ធជាដើម។
នាថ្ងៃដដែល ប្រធានាធិបតីអាហ្វ្រីកខាងត្បូងលោក Jacob Zuma បានទទួលជួប
សន្ទនាឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ផងដែរ៕