វៀតណាម-អាហ្សង់ទីន ផ្លាស់ប្តូរបទពិសោធន៍អំពីការចរចារពហុភាគី

(VOVworld) – គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Bui Thanh Son បានបំពេញដំណើរទស្សនកិច្ចនៅអាហ្សង់ទីនសំដៅស្វែងយល់
បទពិសោធន៍ក្នុងការចរចារពហុភាគី ទន្ទឹមនឹងនោះ ដំណើរការសម័យស្រាវជ្រាវន
យោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំង ២​ ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៦
មិថុនា។ ក្នុងរយៈពេលស្នាក់នៅអាហ្សង់ទីន អនុរដ្ឋមន្ត្រី  Bui Thanh Son បានជួបធ្វើការ
ជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ លោក Hector Timerman និងជួបសន្ទនាជាមួយរដ្ឋ
លេខាធិកាទូរគេមនាគមន៍ចំណុះក្រសួងរៀបចំផែនការនិងវិនិយោគនិងរដ្ឋលេខាធិ
ការពាណិជ្ជកម្មនៅឯបរទេសចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាហ្សង់ទីន។ ភាគីអាហ្សង់ទីនយកចិត្តទុកដាក់ដាល់ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
លើវិស័យអប់រំ ថ្នាក់ឧត្តមសិក្សានិងវិស័យមួយចំនួនទៀត។ ភាគីវៀតណាមមានគោល
បំណង រដ្ឋាភិបាលអាហ្សង់ទីនបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មវៀត ណាមវិនិយោគចូលក្នុងអាហ្សង់ទីន ជាពិសេសគឺ វិស័យទួរគមនាគមន៍៕

វៀតណាម-អាហ្សង់ទីន ផ្លាស់ប្តូរបទពិសោធន៍អំពីការចរចារពហុភាគី - ảnh 1
វៀតណាម-អាហ្សង់ទីនផ្លាស់ប្តូរបទពិសោធន៍អំពីការចរចារពហុភាគី​ (Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ