វៀតណាម-អាហ្សង់ទីនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដោយមាន សក្តានុពល
(VOVWORLD) - លោករដ្ឋមន្ត្រី Nguyen Hong Dien ក៏បានស្នើឲ្យភាគីអាហ្សង់ទីនបង្កើតលក្ខខណ្ឌអំណោយផល បន្ថែមទៀតសម្រាប់សហគ្រាសវៀតណាមក្នុងការជ្រៀតចូលទីផ្សារអាហ្សង់ទីន ជា ពិសេសចំពោះមុខទំនិញដែលវៀតណាមមានប្រៀបខ្លាំង ដូចជាកសិផល វាយនភ័ណ្ឌ គ្រឿងសង្ហារឹម និងទំនិញសិប្បកម្ម ជាដើម។
ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។ (រូបថត៖ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម) |
ថ្លែងមតិក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី ១១ កក្កដា ជាមួយលោក Santiago Cafiero រដ្ឋមន្ត្រីក្រសួងការបរទេស ពាណិជ្ជកម្មបរទេស និងសាសនានៃសាធារណៈរដ្ឋ អាហ្សង់ទីន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា៖ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងពាណិជ្ជកម្មរវាង វៀតណាមនិងអាហ្សង់ទីន នឹងកាន់តែរីកចម្រើន រួមចំណែក យ៉ាងសំខាន់ក្នុងការលើកកំពស់ទំនាក់ទំនងទ្វេភាគីឆ្ពោះទៅខួបលើកទី ៥០ នៃការ បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម លោក Nguyen Hong Dien មានគោលបំណងថា ភាគីទាំងពីរបន្តខិតខំ ប្រឹងប្រែងដើម្បីលើកកំពស់ការផ្លាស់ប្តូរពាណិជ្ជកម្ម ធ្វើពិពិធកម្មទំនិញនាំចូលនាំចេញ ហើយធ្វើឲ្យជញ្ជីងពាណិជ្ជកម្មទ្វេភាគីមានតុល្យភាពបន្តិចម្តងៗ។ លោករដ្ឋមន្ត្រី Nguyen Hong Dien ក៏បានស្នើឲ្យភាគីអាហ្សង់ទីនបង្កើតលក្ខខណ្ឌអំណោយផល បន្ថែមទៀតសម្រាប់សហគ្រាសវៀតណាមក្នុងការជ្រៀតចូលទីផ្សារអាហ្សង់ទីន ជាពិសេសចំពោះមុខទំនិញដែលវៀតណាមមានប្រៀបខ្លាំង ដូចជាកសិផល វាយនភ័ណ្ឌ គ្រឿងសង្ហារឹម និងទំនិញសិប្បកម្ម ជាដើម។
ភាគីទាំងពីរបានឯកភាពពិចារណាលើលទ្ធភាពសហប្រតិបត្តិការគ្នាលើវិស័យ ថ្មីៗដែលមានសក្តានុពល ដូចជាឧស្សាហកម្មជាមូលដ្ឋាន កសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃម្ហូបអាហារ ថាមពល ជីវបច្ចេកវិទ្យា ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី៕