វៀតណាមអះអាងជាថ្មីម្ដងទៀតនូវកិច្ចសន្យាចូលរួមសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

វៀតណាមអះអាងជាថ្មីម្ដងទៀតនូវកិច្ចសន្យាចូលរួមសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Phung Quang Thanh ប្រគល់សេចក្ដីសំរេចឲ្យបណ្ដានាយទាហានដំបូង ដែលចូលរួមកម្លាំងថែរក្សាសន្តិភាព
នៅស៊ូដង់ខាងត្បូង (​រូបថតៈ TTXVN)


(VOVworld) - ថ្លែងមតិនៅសម័យប្រជុំពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិ(អ.ស.ប)ក្រោមប្រធានបទ សកម្មភាព
ថែរក្សាសន្តិភាព៖និន្នាការថ្មី​ នាថ្ងៃទី១១ មិថុនា ឯកអគ្គរដ្ឋទូតលោក Le Hoai
Trung ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ អ.ស.ប បានជូនដំណឹងថា
 ចាប់តាំងពីចុងខែមិថុនាឆ្នាំ២០១៤ បណ្ដានាយទាហានដំបូងរបស់កងទ័ព
ប្រជាជនវៀតណាម នឹងចូលរួមក្រុមបេសកកម្មថែរក្សាសន្តិភាពរបស់
 អ.ស.ប​ នៅស៊ូដង់ខាងត្បូង។ឯកអគ្គរដ្ឋទូត Le Hoai Trung សង្កត់ធ្ងន់ថា
 នេះជាភស្តុតាងមួយ ដែលបញ្ជាក់ការគាំទ្រនិងកិច្ចសន្យារបស់វៀតណាម
ចំពោះសកម្មភាពថែរក្សាសន្តិភាពរបស់ អ.ស.ប ដោយមានគោលបំណង
រួមវិភាគទានក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ព្រមទាំងអះអាង
ការផ្ដួចផ្ដើមគំនិតសមាហរណ្ឌកម្មអន្តរជាតិ និងបង្កើនកិច្ចសហប្រតិបតិ្តការ
 របស់វៀតណាមជាមួយ អ.ស.ប និងសហគម៍អន្តរជាតិ។

ប្រតិកម្មទៅវិញ

ផ្សេងៗ