វៀតណាមអះអាងជាថ្មីម្ដងទៀតនូវកិច្ចសន្យាជំរុញនិងការពារសិទ្ធិសេរីភាពខាងជំនឿ
(VOVWORLD) /  
|
ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ដំណាងអចិន្ត្រៃយ៍របស់វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិនានានៅទីក្រុង Geneva (vietnamplus.vn) |
Vovworld-វៀតណាមអះអាងជាថ្មីម្ដងទៀតនូវកិច្ចសន្យាជំរុញនិងការពារសិទ្ធិសេរីភាពខាងជំនឿសាសនា។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូត Nguyen Trung
Thanh ដំណាងអចិន្ត្រៃយ៍របស់វៀតណាមអមអង្គការសហប្រជាជាតិ អង្គការ
ពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិនានានៅទីក្រុង Geneva ប្រទេសស្វីស
នាថ្ងៃទី១២មិនា។ ថ្លែងមតិនៅសម័យសន្ទនាជាមួយវាគ្មិនពិសេសរបស់អង្គការសហប្រជាជាតិអំពីសេរីភាពខាងជំនៀសាសនានិងការពារជំរុញសិទ្ធិមនុស្សក្នុង
ការតស៊ូប្រឆាំងភេរវកម្ម ឯកអគ្គរដ្ឋទូតបានលើកច្បាស់ថា វៀតណាមគាំទ្រការខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនិងសហគមន៍អន្តរជាតិសំដៅដោះស្រាយ
បញ្ហាគំនុំគំគួនសាសនានិងភេរវកម្ម ក្នុងនោះមានមូលហេតុមកពីភាពក្រីក្របាត់
អាជីពការប្រកាន់ជាតិសាសន៍និងសាសនា។
ឯកអគ្គរដ្ឋទូតក៏បានឧទ្ទេសនាមស្ថានភាពសេរីភាពខាងជំនឿសាសនានៅ
វៀតណាម។ តាមនោះប្រជាជនវៀតណាម៩៥%កាន់ជំនឿសាសនា ដូចជាពុទ្ធ
សាសនា គ្រីសសាសនាប្រូតែស្តង់និងឥស្លាមជាដើម៕
-VOVWORLD