វៀតណាមអះអាងជាថ្មីម្តងទៀតអធិបតេយ្យភាពមិនអាចប្រកែកបានរបស់វៀតណាមចំពោះប្រជុំកោះទាំងព

វៀតណាមអះអាងជាថ្មីម្តងទៀតអធិបតេយ្យភាពមិនអាចប្រកែកបានរបស់វៀតណាមចំពោះប្រជុំកោះទាំងព - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong Thanh Nghi

VOVworld-នារសៀលថ្ងៃទី១០ឧសភាក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួង​
ការបរទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong T
hanh Nghi បានអះអាងនូវអធិបតេយ្យភាពមិនអាចប្រកែកបានរបស់វៀត​
ណាមចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa ជាថ្មីម្តងទៀត។​ឆ្លើយ
សម្ភាសអ្នកយក​ព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលបណ្ដា
មន្ត្រីតៃវ៉ាន់និងចិន​ប្រកាសអធិបតេយ្យភាពចំពោះកោះ Ba Binh ចំណុះប្រជុំ
កោះ Truong Sa របស់វៀត​ណាម ក៏ដូចជាការដែលចិនក្នុងរយៈពេលកន្លងទៅ អនុវត្តការដម្លើងក្រុមម៉ាស៊ីនអាជីវកម្មប្រេងឧស្ម័នដ៏​ធំនៅដំបន់សមុទ្រខាង
កើត លោក Luong Thanh Nghi បានលើកច្បាស់ថា៖ “វៀតណាមប្រឆាំងជំទាស់ការដែលមន្ត្រីតៃវ៉ាន់មួយចំនួនបានទៅកាន់ក Ba Binh
ចំណុះប្រជុំកោះ Truong Sa និងប្រកាសអធិបតេយ្យភាពចំបោះកោះនេះ។ នេះជា​សកម្មភាពរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa​បណ្ដាលភាពតានតឹងនិងធ្វើឲ្យ ស្ថានភាពលើសមុទ្រខាងកើតស្មុគស្មាញថែម
ទៀត។​ វៀត​ណាមសំណូមពរតៃវ៉ាន់បញ្ឈប់បណ្ដាសកម្មភាពខុសឆ្គងនោះ។
សកម្មភាពរបស់​បណ្ដាប្រទេសនៅសមុទ្រខាងកើតត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា​អំពីច្បាប់សមុទ្រឆ្នាំ១៩៨២និងសមស្របនឹងស្មារតីនៃក្រមប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត DOC៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ