វៀតណាមអះអាងតួនាទីម្ចាស់ការផ្សាភ្ជាប់ជិតស្និទ្ធសហគមន៍រួមអាស៊ានពីមួយថ្ងៃទៅមួយថ្ងៃ

វៀតណាមអះអាងតួនាទីម្ចាស់ការផ្សាភ្ជាប់ជិតស្និទ្ធសហគមន៍រួមអាស៊ានពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
វៀតណាមអះអាងតួនាទីម្ចាស់ការផ្សាភ្ជាប់ជិតស្និទ្ធសហគមន៍រួមអាស៊ានពីមួយថ្ងៃទៅមួយថ្ងៃ (VOV)

        Vovworld-បណ្ដាទិវាមហាសាមគ្គីភាពងាស៊ាន-ទស្សនវិស័យមួយ អត្តសញ្ញាណ​
មួយ សហគមន៍មួយ​បានប្រារព្ធឡើងនាថ្ងៃទី២១វិច្ឆិកានៅភូមិ​វប្បធម៍ទេសចរណ៍
បណ្ដា​ជនជាតិវៀតណាម Dong Mo, Son Tay ទីក្រុង​ហាណូយ។ ​ដោយមាន​ប្រធាន
បទ សាមគ្គីភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ ព្រឹត្តិការនេះជាឱកាសដើម្បី​បណ្ដា
ប្រទេសអាស៊ានផ្សព្វផ្សាយឧទ្ទេសនាមអំពីទឹកដីមនុស្សនិងរាល់តំលៃវប្បធម៍​គំរូ។

        ថ្លែងមតិប្រារព្ធកម្មវិធីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស​វៀត​ណាម
លោក Pham Binh Minh បានអះអាងថា៖

        “អាស៊ានកំពុងឈានទៅរឹងមាំដើម្បីក្លាយទៅជាសហគមន៍មួយនាឆ្នាំ​២០១៥។
ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនេះ អាស៊ានមួយសាមគ្គីភាពផ្សាភ្ជាប់​ជា​មួយគ្នាក្នុង​​
ទស្សនវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ​រួមជាសារ​របស់​ប្រទេស​ជា
សមាជិកអាស៊ានផ្ញើរជូនសហគមន៍អន្តរជាតិ ក្នុងវប្បធម៍ដើរ​តួនាទី​សំខាន់រួម
ចំណែក​នាំអាស៊ានក្លាយទៅជាដំបូលរួមមួយសំរាប់សហគមន៍បណ្ដាប្រជាជាតិ​
អាស៊ាន។​ យើងខ្ញុំជានិច្ចកាលចង់មានអាស៊ានមួយសាមគ្គីភាព​សហប្រតិបត្តិការ
​ប្រសិទ្ធភាពជាមួយគ្នាដើម្បីរួមដៃគ្នាពូនជ្រុំសន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿង
របស់ដំបន់ទាំងមូលក៏ដូចជាប្រទេសអាស៊ាននីមួយៗនិងដើម្បីផលប្រយោជន៍របស់
សហគមន៍អន្តរជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ