វៀតណាមអះអាងតួនាទីរបស់រដ្ឋសភាក្នុងការអនុវត្តគោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - ក្រោយរយៈពេល ៣៧ ឆ្នាំនៃការអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មី (១៩៨៦) វៀតណាមសម្រេចបានសមិទ្ធិផលដ៏សំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ។
វៀតណាមអះអាងតួនាទីរបស់រដ្ឋសភាក្នុងការអនុវត្តគោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Khac Dinh បានអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំពេញអង្គ (រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃកម្មវិធីមហាសន្និបាតលើកទី ១៤៧ និងកិច្ចប្រជុំពាក់ព័ន្ធនៃសហភាពអន្តរសភា (IPU) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែតុលា នៅរដ្ឋធានី Luanda ប្រទេសអង់ហ្គោឡា កាលពីម្សិលមិញ (ថ្ងៃទី ២៥ តុលា) អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Khac Dinh បានអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំពេញអង្គ។

លោកអនុប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត IPU-147 “សកម្មភាពសភាដើម្បីសន្តិភាព យុត្តិធម៌ និងស្ថាប័នយ៉ាងរឹងមាំ” ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ លោកអនុប្រធានរដ្ឋសភាបានឲ្យដឹងថា ក្រោយរយៈពេល ៣៧ ឆ្នាំនៃការអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មី (១៩៨៦) វៀតណាមសម្រេចបានសមិទ្ធិផលដ៏សំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ។ លោកអនុប្រធានរដ្ឋសភាក៏បានចែករំលែកនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាមរហូតដល់ឆ្នាំ ២០៣០ ដោយអះអាងថា រដ្ឋសភាវៀតណាមក្នុងនាមជាស្ថាប័នអំណាចរដ្ឋកំពូលបំផុតគឺមានតួនាទីដ៏សំខាន់ពិសេសក្នុងការកែទម្រង់ស្ថាប័នរបស់ប្រទេសជាតិ និងការឃ្លាំមើលកំពូល ហើយតាមនោះធានាការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់សភានៃបណ្ដាប្រទេសជាសមាជិក IPU សហការគ្នាសំដៅពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងពាក់កណ្តាលដំណាក់កាលដែលនៅសល់។ ក្នុងនោះ  គួរអោយកត់សំគាល់គឺអនុសាសន៍ នាំគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្លាយទៅជាចំណុចអាទិភាពស្នូលក្នុងកម្មវិធីគោលដៅជាតិ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកម្មវិធីសកម្មភាពរបស់រដ្ឋសភា។

នាថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាមលោក Nguyen Khac Dinh បានជួបសន្ទនាទ្វេភាគីជាមួយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាអង់ហ្គោឡា លោក Americo Antonio Cuononoca; ប្រធានរដ្ឋសភាតង់ហ្សានី បេក្ខភាពប្រធាន IPU ក្នុងអាណត្តិខាងមុខ លោកស្រី Tulia Ackson និងប្រធានរដ្ឋសភាម៉ាល់តា លោក Angelo Farrugia ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ