វៀតណាមអះអាងថា អាស៊ានគាំទ្រចំពោះការមិនរីកសាយភាយនិងរំសាយអាវុធប្រល័យលោក

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀត ណាមប្រចាំអ.ស.បបានតាងនាមសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្លែងសុន្ទរកថានៅកិច្ចប្រជុំនេះ ក្នុងនោះបានសង្កត់ធ្ងន់ទៅលើការ ព្រួយបារម្ភរបស់អាស៊ានចំពោះវត្តមាននៃអាវុធនុយក្លេអ៊ែរក៏ដូចជាផល វិបាកនៃការប្រើប្រាស់ប្រភេទអាវុធនេះផងដែរ។ 
វៀតណាមអះអាងថា អាស៊ានគាំទ្រចំពោះការមិនរីកសាយភាយនិងរំសាយអាវុធប្រល័យលោក - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy។ (រូបថត៖ TTXVN)

នាថ្ងៃទី៩ តុលា គណៈកម្មាធិការរំសាយសព្វាវុធនិងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការលេខ១) នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំជាប្រចាំដោយមានការចូលរួមរបស់លោក ប្រធានមហាសន្និបាតអ.ស.ប Volkan Bozkir និងលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងនិងបេសកជនជាន់ខ្ពស់របស់លោកអគ្គលេខា ធិការអ.ស.បទទួលបន្ទុកការរំសាយសព្វាវុធ ព្រមទាំងតំណាងប្រទេស សមាជិកអ.ស.បផ្សេងៗទៀត។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀត ណាមប្រចាំអ.ស.បបានតាងនាមសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្លែងសុន្ទរកថានៅកិច្ចប្រជុំនេះ ក្នុងនោះបានសង្កត់ធ្ងន់ទៅលើការ ព្រួយបារម្ភរបស់អាស៊ានចំពោះវត្តមាននៃអាវុធនុយក្លេអ៊ែរក៏ដូចជាផល វិបាកនៃការប្រើប្រាស់ប្រភេទអាវុធនេះផងដែរ។ អាស៊ានចាត់ទុកថា ការ លុបបំបាត់ចោលអាវុធនុយ ក្លេអ៊ែរទាំងស្រុងគឺជាដំណោះស្រាយតែមួយគត់ ហើយគាំទ្រចំពោះការអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។ អាស៊ានអំពាវនាវឲ្យប្រទេសនានាបន្តចុះហត្ថលេខានិងអនុម័តលើ សន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ (CTBT) និងសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) ដើម្បីឲ្យសន្ធិសញ្ញាទាំងពីរនេះឆាប់បាន ចូលជាធរមាន។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ នៃការបន្តកិច្ចសន្ទនា កិច្ចចរចា ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧប ទ្វីបកូរ៉េ ព្រមទាំងអះអាងនូវការសន្យារបស់អាស៊ានស្ដីពីតំបន់អាស៊ីអាគ្នេយ៍ មួយគ្មានអាវុធនុយក្លេអ៊ែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ