វៀតណាមអះអាងនូវកិច្ចសន្យាធានានិងជំរុញសិទ្ធិមនុស្ស
|
វៀតណាមអះអាងនូវកិច្ចសន្យាធានានិងជំរុញសិទ្ធិមនុស្ស (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣០ តុលា នៅទីស្នាក់ការរបស់ អ.ស.ប. នៅទីក្រុង
New York អាមេរិក គណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហាវប្បធម៌សង្គម
និងមនុស្សធម៌ (គណៈ កម្មាធិការទី ៣) នៃមហាសន្និបាត អ.ស.ប. និតិកាល
ទី ៦៩ បន្តសម័យពិភាក្សាស្តីពី “ការជំរុញនិងធានាសិទ្ធិមនុស្ស” ដោយមាន
ការចូលរួមរបស់ឯកអគ្គរដ្ឋទូតនិងតំណាង នៃប្រទេសជាសមាជិករបស់
អ.ស.ប. ទាំងឡាយ។ ថ្លែងមតិនៅសម័យប្រជុំនេះ ប្រធានគណៈប្រតិភូ
អចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ អ.ស.ប. លោកស្រីឯកអគ្គរដ្ឋទូត Nguyen
Phuong Nga បានសង្កត់ធ្ងន់ថា៖ សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍បន្តជាបំណង
ប្រាថ្នានិងគោលដៅរបស់សហគមន៍អន្តរជាតិក្នុងការកសាងគ្រឹះស្ថានសំរាប់
ការជំរុញនិងធានាសិទ្ធិមនុស្ស។ លោកស្រី Nguyen Phuong Nga បានសង្កត់
ធ្ងន់ទៅលើតួនាទីស្នូលរបស់ អ.ស.ប. ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ
រវាងបណ្ដាប្រទេសលើវិស័យនេះ ហើយអះអាងថា៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ
អ.ស.ប. ដោយមានយន្តការរាយការណ៍និងពិនិត្យឡើងវិញជាប្រចាំ (UPR) បាន
ពង្រីកតួនាទីការបង្កើនកិច្ចសហប្រតិបត្តិការនិងការសន្ទនាអំពីសិទ្ធិមនុស្សរវាង
ប្រទេសនានាដោយឈរលើជំរុញការយល់ព្រមនិងធានាផលប្រយោជន៍សេដ្ឋកិច្ច
វប្បធម៌សង្គមនិងនយោបាយជាដើម។
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានស្នើរត្រូវបង្កើនការជួយឧបត្ថម្ភ
ខាង បច្ចេកទេសនិងសមត្ថភាពសំរាប់បណ្ដាប្រទេសសំដៅធានាសិទ្ធិសំរាប់
ប្រជាជនទាំង មូល។ ក្នុងឱកាសនេះដែរ លោស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានឧទ្ទេសនាមអំពីគោលនយោបាយនិងសមិទ្ធិលេចធ្លោដែលវៀតណាមទទួល
បានលើវិស័យធានាសិទ្ធិមនុស្ស ហើយអះអាងថា៖ វៀតណាមជានិច្ចកាលគោរព
កិច្ចសហប្រតិបត្តិការនិងការសន្ទនា។ វៀតណាមនឹងបន្តសហការយ៉ាងជិតស្និត
ជាមួយប្រទេសដៃគូនានាក្នុងការ ជំរុញនិងធានាសិទ្ធិមនុស្សលើសកលលោក៕