វៀតណាមអះអាងនូវការសន្យាចូលរួមកិច្ចខិតខំប្រឹងប្រែងរួមប្រឆាំងនឹងការផ្ដល់ហិញ្ញប្បទានសម្រាប់ភេរវកម្ម

(VOVWORLD) - ថ្លែងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមតំណាងបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហ ប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំជំនួបពិភាក្សាលើកនេះក្នុងបរិបទ ដែលរឿងហេតុភេរវកម្មដ៏បង្ហូរឈាមបន្តកើតមានឡើងនៅប្រទេសជាច្រើន ហើយវិធានការកៀងគរឧបត្ថម្ភធនសម្រាប់ភេរវកម្មក៏កាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
វៀតណាមអះអាងនូវការសន្យាចូលរួមកិច្ចខិតខំប្រឹងប្រែងរួមប្រឆាំងនឹងការផ្ដល់ហិញ្ញប្បទានសម្រាប់ភេរវកម្ម - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមតំណាងបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN) 

  នាថ្ងៃទី២៨ ខែមីនា ក្រោមអធិបតីភាពរបស់ប្រទេសបារាំង ដែលជាប្រធាន ដោយប្ដូរវេណ នាខែមីនាឆ្នាំ២០១៩ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរៀបចំជំនួបពិភាក្សាក្រោមប្រធានបទ “រាំងស្កាត់និងប្រឆាំងនឹងការផ្ដល់ ហិរញ្ញប្បទានសម្រាប់ភេរវកម្ម”។ ចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់ តំណាងនៃប្រទេសសមាជិកអង្គការសហប្រជាជាតិជាង៦០ មន្ត្រីអង្គការសហ ប្រជាជាតិ និងតំណាងមកពីអង្គការតំបន់និងអន្តរជាតិផ្សេងៗទៀត។ នៅជំនួប នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័តលើ សេចក្ដីសម្រេចចិត្តពង្រាងដោយប្រទេសបារាំងស្ដីពីការប្រឆាំងនឹងការផ្ដល់ហិរញ្ញប្បទានសម្រាប់ភេរវកម្ម ដែលក្នុងនោះបានកំណត់វិធានការថ្មីនិងជាក់ស្ដែងជាច្រើន សំដៅបង្កើនប្រសិទ្ធភាពក្នុងការងារប្រឆាំងនឹងការផ្ដល់ហិរញ្ញប្បទានសម្រាប់ភេរវកម្ម។ នេះក៏ជាសេចក្ដីសម្រេចចិត្តដើមដំបូងស្ដីពីបញ្ហានេះ។ សេចក្ដីសម្រេចចិត្ត នេះបានអំពាវនាវអោយប្រទេសនានាត្រូវធានាថា សកម្មភាពផ្ដល់ហិញ្ញប្បទាន សម្រាប់ភេរវកម្មត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរតាមបទបញ្ញត្តិក្នុងច្បាប់នៃ ប្រទេសខ្លួន។ សេចក្ដីសម្រេចចិត្តមានលក្ខណៈចាប់បង្ខំនេះត្រូវបានពង្រាង ដោយឈរលើមូលដ្ឋាននៃជំពូកទី៧នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ តាម នោះ ប្រទេសសមាជិកមួយដែលមិនប្រតិបត្តិតាមសេចក្ដីសម្រេចចិត្តនេះ អាច ទទួលរងការដាក់ទណ្ឌកម្ម។

        ថ្លែងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមតំណាងបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហ ប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំជំនួបពិភាក្សាលើកនេះក្នុងបរិបទ ដែលរឿងហេតុភេរវកម្មដ៏បង្ហូរឈាមបន្តកើតមានឡើងនៅប្រទេសជាច្រើន ហើយវិធានការកៀងគរឧបត្ថម្ភធនសម្រាប់ភេរវកម្មក៏កាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា សេចក្ដីសម្រេចចិត្ត លើកនេះនឹងជួយបំពេញចន្លោះប្រហោងក្នុងក្របខ័ណ្ឌគតិយុត្តនាបច្ចុប្បន្ន ហើយជាមូល ដ្ឋានដើម្បីអោយប្រទេសនានាសហប្រតិបតិ្តការគ្នាអនុវត្តន៍តាម។ លោកឯកអគ្គ រដ្ឋទូតបានអំពាវនាវអោយបណ្ដាប្រទេសបង្កើនកិច្ចសហប្រតិបតិ្តការ ការផ្លាស់ប្ដូរ ចែករំលែកព័ត៌មាន ក៏ដូចជាជួយឧបត្ថម្ភគ្នាលើកកំពស់សមត្ថភាពប្រយុទ្ធប្រឆាំង នឹងភេរវកម្ម ទៀតផង។ លោកក៏បានចែករំលែកបទពិសោធន៍របស់វៀតណាម ក្នុងការកសាងនិងបំពេញប្រព័ន្ធច្បាប់អោយបានសមស្របទៅនឹងកាតព្វកិច្ចអន្តរជាតិ ដែលក្នុងនោះមានការធ្វើព្រហ្មទណ្ឌបនីយកម្មឧក្រិដ្ឋផ្ដល់ហិរញ្ញប្បទាន សម្រាប់ភេរវកម្ម ដោយទទួលរងការផ្ដន្ទាទោសយ៉ាងតឹងរឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ