|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi (vov.vn) |
VOV-នាថ្ងៃទី៩ឧសភា ឆ្លើយសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះ
ការដែលក្នុងរយៈពេលកន្លងមកចិនជាបន្តបន្ទាប់បញ្ជូននាវានេសាទត្រីទៅប្រជុំ
កោះ Truong Sa អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh
Nghi បានលើកច្បាស់ថា៖
“យើងខ្ញុំយកចិត្តទុកដាក់និងតាមដានយ៉ាងម៉ត់ចត់រាល់ការប្រព្រឹត្តទាក់ទិន
ដល់បញ្ហានេះ។ យើងខ្ញុំចាត់ទុកថាគ្រប់សកម្មភាពរបស់ភាគីទាក់ទិននានាត្រូវគោរពតាមច្បាប់អន្តរជាតិពិសេសគឺអនុសញ្ញារបស់អង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រឆ្នាំ១៩៨២គោរពអធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់ប្រទេសទាក់ទិន។ វៀតណាមអះអាងនូវអធិបតេយ្យភាពរបស់
ខ្លួនចំពោះប្រជុំកោះ Truong Sa និងគ្រប់សកម្មភាពនៅដំបន់សមុទ្រនេះដែលមិន
មានការយល់ព្រមរបស់វៀតណាមគឺរំលោភលើអធិបតេយ្យភាពរបស់វៀតណាម។”
នាថ្ងៃដ៏ដែល សមាគមអ្នកច្បាប់វៀតណាមនិងគណៈប្រតិភូសមាជិកសភាម
ណ្ឌល Dong Nai បានរៀបចំសន្និសីទឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម។ នៅសន្និសីទអ្នកប្រវត្តិសាស្ត្រ Duong Trung Quoc សមាជិកសភាមណ្ឌល Dong Nai បានលើកច្បាស់ថាអធិបតេយ្យភាពសមុទ្រកោះរបស់វៀតណាមត្រូវបានអះអាងពីរាប់ពាន់ឆ្នាំកន្លងមកនិងប្រជាជនវៀតណាមកំពុងបន្តរាល់តំលៃមានចរិតលក្ខណៈបន្តបន្ទាប់របស់ប្រវត្តិសាស្ត្រដើម្បីបន្តរក្សានិងការពារអធិបតេយ្យភាពសមុទ្រកោះដ៏ពិសិទ្ធនៃមាតុប្រទេស៕