វៀតណាមអះអាងបន្តនូវការខំប្រឹងប្រែងការពារនិងជម្រុញសិទ្ធិមនុស្ស
|
ទិដ្ឋភាពនៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី២៦ នៅហ្សីណែវ
(រូបថតៈ Gulf Times) |
(VOVworld)-នាថ្ងៃទី១០មិថុនា នៅទីស្តីការអ.ស.បប្រចាំនៅទីក្រុងហ្សឺណែវ
(ស្វីស) ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអ.ស.បនីតិកាលទី២៦បានប្រារព្វឡើង ដោយ
មានការចូលរួមរបស់តំណាងចំនួន៤៧ ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស និង
តំណាង អង្គការអន្តរជាតិមួយចំនួន។ ថ្លៃងមតិក្នុងពិធីបើក ឧត្តមស្នងការសិទ្ធិ
មនុស្ស លោក Navi Pillay បានលើកត្រដែត និងវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិ
ដែល ប្រទេសទាំងអស់សម្រេចបាន ក្នុងកិច្ចការការពារនិងជម្រុញសិទ្ធិមនុស្ស
នៅប្រទេស នីមួយៗ ក៏ដូចជារាល់ការរួមចំណែករបស់ប្រទេសនានាសម្រាប់
បណ្តាយន្តការ សិទ្ធិមនុស្សអ.ស.ប។ ក្នុងសម័យជួបសន្ទនាជាមួយវាគ្មិន ឯក
អគ្គរដ្ឋទូត Pham Quoc Tru ជាអនុប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ
អ.ស.បបានលើក ច្បាស់ថា វៀតណាមចែករំលែកការយកចិត្តទុកដាក់របស់
បណ្តាប្រទេសចំពោះ រាល់សកម្មភាពឆ្លៀតយកសិទ្ធិសេរីភាពដើម្បីប្រមូលផ្តុំ
បង្កការអុកឡុក បំផ្លាញ់សន្តិ សុខជាតិ សុវត្ថិភាពសង្គមនៅប្រទេសនីមួយៗ។ វៀតណាមគាំទ្រការធានានិងការពារ សិទ្ធិសេរីភាពខាងនិយាយស្តីរបស់ប្រជា
ជនផងដែរ៕