វៀតណាមអះអាងពីការប្ដេជ្ញាចិត្តលើកកម្ពស់សិទ្ធិជនពិការ

(VOVWORLD) - វៀតណាមជានិច្ចកាលខិតខំបង្កើតបរិយាកាសអំណោយផលសម្រាប់ជនពិការមិនត្រឹមតែទទួលបានផលប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងមានឱកាសចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងរួមចំណែកអភិវឌ្ឍន៍សង្គមផងដែរ។

វៀតណាមអះអាងពីការប្ដេជ្ញាចិត្តលើកកម្ពស់សិទ្ធិជនពិការ - ảnh 1កិច្ចប្រជុំលើកទី ១៥ នៃភាគីចូលរួមអនុសញ្ញាស្តីពីសិទ្ធិជនពិការ (រូបថត៖ អ្នកយកព័ត៌មាន VOV នៅសហរដ្ឋអាមេរិក)

សន្និសីទលើកទី ១៥ នៃភាគីចូលរួមអនុសញ្ញាស្តីពីសិទ្ធិជនពិការ (CRPD) ក្រោមប្រធានបទ “កសាងសង្គមប្រកបដោយបរិយាប័ន្ននិងមានការចូលរួមសម្រាប់ជនពិការក្នុងបរិបទនៃកូវីដ-១៩ និងបន្ទាប់ទៀត” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមិថុនា នៅទីក្រុង New York សហរដ្ឋអាមេរិក។

ថ្លែងមតិអំពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ទីប្រឹក្សាឯកអគ្គរដ្ឋទូត អនុប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Le Thi Minh Thoa បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់លើការលើកកម្ពស់ និងការពារសិទ្ធិ និងផលប្រយោជន៍របស់ជនពិការ ដោយ ឈរលើមូលដ្ឋានស្មើភាព មិនរើសអើង និងតែងតែរួមបញ្ចូលបញ្ហាទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍នៃប្រទេសជាតិ។ វៀតណាមជានិច្ចកាលខិតខំបង្កើតបរិយាកាសអំណោយផលសម្រាប់ជនពិការមិនត្រឹមតែទទួលបាន ផលប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងមានឱកាសចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងរួមចំណែកអភិវឌ្ឍន៍សង្គមផងដែរ។

វៀតណាមបានសង្កត់ធ្ងន់ថា ការផ្តល់សច្ចាប័នរបស់វៀតណាមលើអនុសញ្ញា CRPD និងអនុសញ្ញា ១៥៩ របស់អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការការពារជនពិការមិនរងការរើសអើងនៅកន្លែងធ្វើការ។

ក្នុងឱកាសនេះ តំណាងវៀតណាមបានអះអាងនូវការប្តេជ្ញាចិត្តសហប្រតិបត្តិការជាមួយសហគមន៍អន្តរ ជាតិ ដើម្បីធានាអនាគតប្រកបដោយយុត្តិធម៌ បរិយាប័ន្ន និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា ដោយមិនទុកនរណាម្នាក់ចោលនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ