វៀតណាមអះអាងពីការសន្យាបង្កើនការជួយឧបត្ថម្ភមនុស្សធម៌ដល់ប្រជាជនក្នុងតំបន់ដែលជួបការលំបាក

(VOVWORLD) - ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែក កង្វល់អំពីការកើនឡើងគួរឲ្យព្រួយបារម្ភនៃវិបត្តិមនុស្សធម៌ជុំវិញពិភពលោក ដែល បណ្តាលឱ្យមនុស្សរាប់លាននាក់ប្រឈមមុខនឹងការលំបាក ខណៈដែលការខិតមកជិត និងការដឹកជញ្ជូនជំនួយមនុស្សធម៌ប្រឈមនឹងឧបសគ្គជាច្រើន។
ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចនៃ អង្គការសហប្រជាជាតិ (ECOSOC) បានបើកសម័យប្រជុំស្តីពីបញ្ហាមនុស្សធម៌ដោយ ប្រធានបទ "ដាក់មនុស្សជាចម្បងនៅពេលឆ្លើយតបទៅនឹងជម្លោះនិងការប្រែប្រួល អាកាសធាតុ៖ បង្កើនជំនួយមនុស្សធម៌ និងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ  លើក កម្ពស់ប្រសិទ្ធភាព ការច្នៃប្រឌិត និងភាពជាដៃគូ”។
វៀតណាមអះអាងពីការសន្យាបង្កើនការជួយឧបត្ថម្ភមនុស្សធម៌ដល់ប្រជាជនក្នុងតំបន់ដែលជួបការលំបាក - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យប្រជុំ។ (រូបថត៖ VOV Washington)
ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែក កង្វល់អំពីការកើនឡើងគួរឲ្យព្រួយបារម្ភនៃវិបត្តិមនុស្សធម៌ជុំវិញពិភពលោក ដែល បណ្តាលឱ្យមនុស្សរាប់លាននាក់ប្រឈមមុខនឹងការលំបាក ខណៈដែលការខិតមកជិត និងការដឹកជញ្ជូនជំនួយមនុស្សធម៌ប្រឈមនឹងឧបសគ្គជាច្រើន។ ដើម្បីដោះស្រាយ បញ្ហាប្រឈមនេះ វៀតណាមអំពាវនាវឱ្យមានការគោរពតាមធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិផងដែរ។ បណ្ដា ប្រទេសនិងភាគីជម្លោះគួរតែគោរពតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ និងសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ស្ដីពីការការពារជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាជួយសម្រួលដល់ប្រតិបត្តិការផ្ដល់ជំនួយមនុស្ស ធម៌ឱ្យមានសុវត្ថិភាព និងគ្មានការរារាំង។ ប្រទេសនានាក៏ត្រូវបង្កើនសកម្មភាពអាកាស ធាតុដើម្បីការពារគ្រោះមហន្តរាយដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និង ផលវិបាកមនុស្សធម៌ដែលអាចកើតមានតាមរយៈការបង្កើតប្រព័ន្ធព្រមានជាមុន និង ពង្រឹងភាពធន់តាមរយៈការចូលរួមរបស់សហគមន៍ប្រចាំស្រុកផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានអះអាងដែរថា នាពេលកន្លង មកនេះ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ មនុស្សធម៌អន្តរជាតិ រួមទាំងស្ថានការណ៍នៅតំបន់ហ្គាហ្សា អ៊ុយក្រែន មីយ៉ាន់ម៉ា ហើយនឹងបន្តជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយវិបត្តិមនុស្សធម៌ជុំវិញ ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ