វៀតណាមអះអាងពីតួនាទីជួរមុខនៃអង្គការសហប្រជាតិក្នុងការទប់ស្កាត់ ជម្លោះនិងដោះស្រាយវិវាទ

(VOVWORLD) - នាថ្ងៃទី២៩ខែសីហា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានរៀបចំការពិភាក្សាបើកចំហស្តីអំពីប្រធានបទ "ការផ្សះផ្សា និងដំណោះ ស្រាយជម្លោះដោយសន្តិវិធី»។
វៀតណាមអះអាងពីតួនាទីជួរមុខនៃអង្គការសហប្រជាតិក្នុងការទប់ស្កាត់ ជម្លោះនិងដោះស្រាយវិវាទ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមនិងជាប្រធាន គណៈប្រតិភូបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប លោក Dang Dinh Quy

            នៅទីនេះតំណាងបណ្តាប្រទេសសុទ្ធតែគាំទ្រចំពោះដំណោះស្រាយ ជម្លោះនិងវិវាទដោយសន្តិវិធីនិងឈរលើមូលដ្ឋានជំពូក ៦ នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ(អ.ស.ប) ព្រមទាំង អបអរសាទរ ចំពោះការខិតខំប្រឹង ប្រែងផ្សះផ្សាររបស់អ. ស. ប ក្នុងរយៈពេលកន្លងទៅ។ ម្យ៉ាងទៀតអះអាង ពីតួនាទីសំខាន់ៗរបស់អង្គការនេះនៅក្នុងតំបន់ អនុតំបន់ រួមទាំង ការចូលរួម របស់ស្ត្រីក្នុងដំណើរការផ្សះផ្សារ ការបោះឆ្នោត ការកសាង និងការរក្សា សន្តិភាពយ៉ាងរឹងមាំ។

           អញ្ជើញចូលរួមកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូតវៀតណាមនិងជាប្រធាន គណៈប្រតិភូបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប លោក Dang Dinh Quy បានអះអាងពីតួនាទីជួរមុខរបស់អ.ស.បក្នុងការទប់ស្កាត់ជម្លោះនិង ដំណោះ ស្រាយ វិវាទដោយសន្តិវិធីដែលបានចែងនៅក្នុងប្រការទី៣៣នៃរដ្ឋធម្មនុញ្ញ អ. ស. ប ព្រមទាំងជួយឧបត្ថម្ភបណ្តាប្រទេសជំនះពុះពារផលវិបាកពីជម្លោះ ផងដែរ៕ដើម្បីជួយឧបត្ថម្ភក្នុងការផ្សះផ្សាឲ្យបានល្អប្រសើរថែមទៀតនាពេលបច្ចុប្បន្ននេះលោក Dang Dinh Quy  ក៏បាន អះអាងទៀតថា អង្គការ អ. ស. ប គប្បីប្រើប្រាស់មធ្យោបាយមានស្រាប់ខាងការទូតដើម្បីបង្ការនិងផ្សះផ្សារឲ្យមានប្រសិទ្ធិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ