វៀតណាមអះអាងពីតួនាទីនៅលើទីផ្សារ LNG សកល

(VOVWORLD) - ការផ្លាស់ប្តូរយុទ្ធសាស្ត្រទៅជាថាមពលស្អាតបានគូសបញ្ជាក់ពីតួនាទីថ្មីរបស់វៀតណាមក្នុងនាមជាអ្នកនាំចូល LNG ថ្មី។
វៀតណាមអះអាងពីតួនាទីនៅលើទីផ្សារ LNG សកល - ảnh 1គម្រោងថាមពលវាយោ La Gan ។ រូបថត៖ TTXVN

គេហទ័ព័រ Nasdaq.com (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី ៣ ខែតុលា បានរាយការណ៍ថា វៀតណាមកំពុងដើរតួនាទីកាន់តែធំក្នុងទីផ្សារឧស្ម័នធម្មជាតិរាវ (LNG) ពិភពលោក។ ការវាយតម្លៃនេះបានផ្ដើមចេញពីផែនការអភិវឌ្ឍន៍អគ្គិសនីជាតិ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ (ផែនការអគ្គិសនីទី VIII) របស់វៀតណាម ក្នុងនោះដាក់ចេញគោលដៅប្រកបដោយមហិច្ឆិតាសំដៅបង្កើនថាមពលវាយោ និងឧស្ម័ន។

ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (ចក្រភពអង់គ្លេស) បានវាយតម្លៃថា ផែនការអគ្គិសនីទី VIII នឹងត្រូវការប្រភពទុនដ៏ធំសម្បើម ដែលមានតម្លៃ ១៣៤,៧ ពាន់លានដុល្លារអាមេរិក ហើយផ្នែកមួយក្នុងកញ្ចប់នោះគឺមកពីការវិនិយោគបរទេស រួមទាំងការសន្យាដេលមានតម្លៃ ១៥,៥ ពាន់លានដុល្លារអាមេរិកពីក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ ( G7) ។ការផ្លាស់ប្តូរយុទ្ធសាស្ត្រទៅជាថាមពលស្អាតបានគូសបញ្ជាក់ពីតួនាទីថ្មីរបស់វៀតណាមក្នុងនាមជាអ្នកនាំចូល LNG ថ្មី។ ក្នុងរយៈពេលខ្លី ការដែលវៀតណាមបានផ្ដោតសំខាន់លើ LNG បានសរឲ្យឃើញពីតម្រូវការសកលកំពុងកើនឡើង។ ទោះបីជាវៀតណាមមិនទាន់នាំចូល LNG ក៏ដោយ ប៉ុន្តែវៀតណាមបានផលិតឧស្ម័នធម្មជាតិបានប្រហែល ៩ GW ។ យោងតាមផែនការថាមពលទី VIII បានចែងថា តាមផែនការនាំឆ្នាំ ២០៣០ LNG នឹងស្រូបយកចំណែកដ៏សំខាន់នៃរចនាសម្ព័ន្ធថាមពលរបស់ប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ