វៀតណាមអះអាងសារជាថ្មីនូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចាត់ទុកថា ក្នុងយុគសម័យ បច្ចុប្បន្ន អាវុធនុយក្លេអ៊ែរមានលទ្ធភាពប្រល័យលោកខ្ពស់ជាងរាប់រយដង ហេតុដូច្នេះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនថាដោយចេតនា ដោយ ចៃដន្យឬដោយការគិតគូរខុសនោះឡើយ គឺ សុទ្ធតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិ ភាពនិងសន្តិសុខអន្តរជាតិដែរ៕
ទិដ្ឋភាពនៅកិច្ចពិភាក្សា (រូបថត៖ TTXVN) |
នាថ្ងៃទី២៦កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើក កិច្ចពិភាក្សាស្ដីអំពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ក្នុង ឱកាសរំលឹកខួបឆ្នាំទី៥០នៃការអនុម័តនិងចូលជាធរមាននៃសន្ធិសញ្ញានេះ។
ថ្លែងនៅកិច្ចពិភាក្សា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមតំណាងវៀតណាមប្រចាំអង្គការសហប្រជាជាតិ បានអះអាងសារជាថ្មី ម្ដងទៀតនូវការគាំទ្រយ៉ាងខ្លាំងក្លារបស់វៀតណាមចំពោះការដំណើរការ NPT ប្រកបដោយសមភាពលើសសរស្តម្ភទាំង៣ នោះគឺ មិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ រំសាយអាវុធ នុយក្លេអ៊ែរ និងប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់គោលដៅសន្តិភាព។ លោកឯកអគ្គរដ្ឋទូតបានអះអាង ថា វៀត ណាមបានចូលរួមកិច្ចខិតខំប្រឹងប្រែងអន្តរជាតិទាំងអស់ដែលទាក់ទិនដល់ការមិនរីក សាយភាយអាវុធ នុយក្លេអ៊ែរ គោរពបទដ្ឋានដ៏ខ្ពស់បំផុតនៃស្ថាប័នថា មពលបរិមាណូអន្តរជាតិ (IAEA) ស្ដីពីវិធានការធានាសុវត្ថិភាព ព្រមទាំង អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចាត់ទុកថា ក្នុងយុគសម័យ បច្ចុប្បន្ន អាវុធនុយក្លេអ៊ែរមានលទ្ធភាពប្រល័យលោកខ្ពស់ជាងរាប់រយដង ហេតុដូច្នេះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនថាដោយចេតនា ដោយ ចៃដន្យឬដោយការគិតគូរខុសនោះឡើយ គឺ សុទ្ធតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិ ភាពនិងសន្តិសុខអន្តរជាតិដែរ៕