វៀតណាមអះអាងសារជាថ្មីលើការសន្យាចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដើម្បីសុខសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិ ប្រធានគណៈ កម្មាធិការចំណុះក្រសួងការពារជាតិទទួលបន្ទុកការចូលរួមរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ បានដឹកនាំគណៈប្រតិភូនសក្រសួងការពារជាតិវៀត ណាម ចូលរួមកិច្ចប្រជុំនេះ។
វៀតណាមអះអាងសារជាថ្មីលើការសន្យាចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដើម្បីសុខសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1គណៈប្រតិភូក្រសួងការពារជាតិវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ qdnd.vn) 

  នាថ្ងៃទី២៩ ខែមីនានៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តំណាងជាង៥០០នាក់មកពី១៥០ប្រទេសនិងអង្គការអន្តរជាតិ បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្ដីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជា ជាតិ។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិ ប្រធានគណៈ កម្មាធិការចំណុះក្រសួងការពារជាតិទទួលបន្ទុកការចូលរួមរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ បានដឹកនាំគណៈប្រតិភូនសក្រសួងការពារជាតិវៀត ណាម ចូលរួមកិច្ចប្រជុំនេះ។

        ថ្លែងនៅកិច្ចប្រជុំក្រោមប្រធានបទ “វាយតម្លៃចំពោះការអនុវត្តភារកិច្ចរក្សា សន្តិភាព” ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា រដ្ឋាភិបាលវៀត ណាមបានសន្យាចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ។ លោកក៏បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រយ៉ាងខ្លាំងក្លាចំពោះ គំនិតផ្ដួចផ្ដើមរបស់អង្គការសហប្រជាជាតិស្ដីពីការបង្កើនតួនាទីរបស់នារីក្នុង សកម្មភាពរក្សាសន្តិភាពផងដែរ។ នាយទាហានស្ត្រីទាំងអស់ដែលវៀតណាម បញ្ជូនទៅបំពេញភារកិច្ចនៅប្រទេសស៊ូដង់ខាងត្បូងនាពេលកន្លងទៅ សុទ្ធតែ ត្រូវបានក្រុមបេសកកម្មអង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះសមត្ថភាព កម្រិត និងវិន័យ។ នាពេលខាងមុខនេះ វៀតណាមនឹងបន្តបញ្ជូននាយទាហាន ស្ត្រីទៅចូលរួមសកម្មភាពនៅទ្វីបអាហ្រ្វិកបន្ថែមទៀត។

        នាចុងឆ្នាំ២០១៩ វៀតណាមគ្រោងនឹងសហការជាមួយ UNDP រៀបចំសិក្ខា សាលាអន្តរជាតិក្រោមប្រធានបទ “នារីចំពោះសកម្មភាពរក្សាសន្តិភាពរបស់អង្គ ការសហប្រជាជាតិ”។ តាមរយៈព្រឹត្តិការណ៍នេះ វៀតណាមមានបំណងចង់លើក តម្កើងតួនាទីរបស់នារីក្នុងការស្ថាបនាសន្តិភាព និងការរួមចំណែកទៅក្នុងសន្តិ សុខពិភពលោក។

        បញ្ចប់សន្ទរកថា ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងសារជា ថ្មីនូវការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមស្ដីពីការកសាងសន្តិភាពនិងសន្តិ សុខប្រកបដោយចីរភាពលើទូទាំងពិភពលោក។ លោកបានសង្កត់ធ្ងន់ថា ក្នុង ឆ្នាំ២០២០ វៀតណាមនឹងឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។ វៀតណាមសង្ឃឹមថា បណ្ដាប្រទេសនឹងគាំទ្រ វៀតណាមដើម្បីអោយវៀតណាមអាចរួមចំណែកយ៉ាងសកម្មនិងច្រើនថែមទៀតទៅក្នុងការរក្សាសន្តិភាព សន្តិសុខនិងវឌ្ឍនភាពនៃពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ