វៀតណាមអះអាងឡើងវិញនូវគោលជំហរស្តីពីការធានាសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍

វៀតណាមអះអាងឡើងវិញនូវគោលជំហរស្តីពីការធានាសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ - ảnh 1
វៀតណាមអះអាងឡើងវិញនូវគោលជំហរស្តីពីការធានាសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍

(VOVworld)- ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩
និងសន្និសីទពាក់ព័ន្ធនានានោះ នាថ្ងៃទី២៥កក្កដាក៏បានប្រព្រឹត្តទៅសន្និសីទរដ្ឋ
មន្ត្រីការបរទេសអាស៊ាន+១ជាមួយជាមួយដៃគូទាំង១០។ ឧបនាយករដ្ឋមន្ត្រី និង
 ជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមក្នុង
បណ្តាសន្និសីទនេះ។ ក្នុងការផ្លាស់ប្តូរអំពីស្ថានភាពអន្តរជាតិនិងតំបន់ លោក
 Pham Binh Minh នឹងសមាជិកអមដំណើរបានអះអាងសារជាថ្មី នូវគោលជំហរ​
របស់វៀតណាមក្នុងការធានាសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពខាងនាវាចរ
ណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត និងទស្សនៈរបស់តុលាការអាជ្ញា
កណ្តាលដែលបានបង្កើតឡើងតាមឧបសម្ព័ន្ធទី៧នៃអនុសញ្ញាអ.ស.បស្តីពីច្បាប់
សមុទ្រ (UNCLOS) ។​ចំពោះមុខបម្រែបម្រួលនាបច្ចុប្បន្ន វៀតណាមបានអំពាវ
នាវឲ្យភាគីទាក់ទិននានា មិនអនុវត្តនូវសកម្មភាពដែលធ្វើឲ្យសភាពការណ៍កាន់តែ
 ស្មុគ្រស្មាញថែមទៀត មិនគំរាមកំហែងប្រើប្រាស់អំពើហឹង្សា និងត្រូវគោរពតាម
ច្បាប់អន្តរជាតិក្នុងនោះមាន UNCLOS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ