វៀតណាមអះអាងអធិបតេយ្យភាពចំពោះប្រជុំកោះ Truong Sa និង Hoang Sa
|
វៀតណាមអះអាងអធិបតេយ្យភាពចំពោះប្រជុំកោះ Truong Sa និង Hoang Sa |
(VOV)_ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ មករា នៅទីក្រុង Vung Tau បានប្រព្រឹត្ត
ទៅការតាំងពិព័រណ៌ សំណុំឯកសារ៖ Hoang Sa , Truong Sa របស់វៀតណាម -
បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រ និងគតិយុត្តិ។ ការតាំងពិព័រណ៌នេះបានតាំងបង្ហាញ
នូវឯកសារ វត្ថុ និងផែនទីជាច្រើន អះអាងអធិបតេយ្យភាពរបស់វៀតណាមចំពោះ
ប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa។ ទន្ទឹមនឹងនោះ ការតាំងពិព័រណ៌នេះ
នៅមានបណ្ដារូបភាព វត្ថុ បង្ហាញនូវការតស៊ូប្រឆាំង ការពារអធិបតេយ្យភាព និង
មនោសញ្ជេតនារបស់កងទ័ពនិងប្រជាជនចំពោះប្រជុំកោះទាំងពីរដ៏ពិសិដ្ឋរបស់មាតុប្រទេស៕