វៀតណាម-ឥណ្ឌូណេស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ


វៀតណាម-ឥណ្ឌូណេស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - ảnh 1
វៀតណាម-ឥណ្ឌូណេស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ១ ធ្នូ នៅទីក្រុងហាណូយ (វៀតណាម) ឧត្តមសេនីយ៍ឯក
Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសន្ទនាជា
មួយគណៈប្រតិភូនៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រកំលាំងប្រដាប់អាវុធជាតិ
ឥណ្ឌូណេស៊ីដឹកនាំដោយនាយកមជ្ឈមណ្ឌល ឧត្តមសេនីយ៍ត្រី Harryo Sukarto។ ក្នុងជំនួបសន្ទនានេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើរឲ្យវិទ្យាស្ថានស្រាវ
ជ្រាវយុទ្ធសាស្ត្រនៃក្រសួងការពារប្រទេសវៀតណាមនិងមជ្ឈមណ្ឌលស្រាវជ្រាវ
យុទ្ធសាស្ត្រជាតិឥណ្ឌូណេស៊ីកំណត់និងកសាងផែនការសហប្រតិបត្តិការជាក់
ស្តែងលើគ្រប់វិស័យ។ ក្រសួងការពារជាតិនៃប្រទេសទាំង ២ ត្រូវមានការផ្តួចផ្តើម គំនិតលើកកំពស់ការសន្ទនាអំពីគោលនយោបាយការពារជាតិលើថ្នាក់អនុរដ្ឋមន្ត្រី ជំរុញការជួបប្រាស្រ័យជាន់ខ្ពស់ដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមកនិង​ សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដើម្បីអាស៊ានសន្តិភាពស្ថិរភាពនិងសម្បូរ
រុង រឿងមួយ។ ឧត្តមសេនីយ៍ត្រី Harryo Sukarto បានអះអាងថា៖ ឥណ្ឌូណេស៊ីមាន
គោលបំណងក្រសួងការពារប្រទេសវៀតណាមយកចិត្តទុកដាក់និងបង្កលក្ខណៈ
ងាយស្រួលដើម្បីស្ថាប័ន្ធនៃភាគីទាំង២សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព
រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ