វៀតណាម-ឥណ្ឌូណេស៊ីបន្តបង្កើនពាណិជ្ជកម្មទ្វេភាគី
|
វៀតណាម-ឥណ្ឌូណេស៊ីបន្តបង្កើនពាណិជ្ជកម្មទ្វេភាគី (Image: VNA) |
(VOVworld) – តាមរបាយការណ៍របស់ក្រសួងហការបរទេសឥណ្ឌូណេស៊ីស្តីពី
លទ្ធផលនៃការចូលរួមបណ្ដាសន្និសីទកំពូល APEC អាស៊ាននិង G20 របស់
ប្រធានាធិបតី Joko Widodo បានឲ្យដឹងថា៖ ឥណ្ឌូណេស៊ីនិងវៀតណាមបាន
ឯកភាពបង្កើនកិច្ចសហប្រត្តិការដោយឈរលើស្មារតីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
រវាងប្រទេសទាំង ២ ក្នុងនោះ គោលដៅគឺនាំតំលៃប្រាក់ពាណជ្ជកម្មទ្វេភាគីឡើង ១០
ពាន់លានដុល្លាអាមេរិកឆ្នាំ ២០១៨។ សេចក្តីប្រកាសសារព័ត៌មានបានលើកច្បាស់
ថា៖ នៅជំនួបរវាងប្រធានាធិបតី Joko Widodo និងប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang នៅខាងក្រៅ សន្និសីទកំពូល APEC នៅទីក្រុងប៉េកាំងរបស់ចិន ថ្នាក់ដឹកនាំបានផ្លាស់ប្តូរអំពីរាល់បញ្ហាក្នុងតំបន់និងលើពិភពលោក។ ស្តីអំពីទំនាក់
ទំនងទ្វេភាគី ភាគីទាំង ២ ប្រមូលផ្តុំ ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការលើ
វិស័យកសិកម្មនាវារចរណ៍និងពាណិជ្ជកម្មដោយមានគោលដៅនាំតំលៃពាណិជ្ជកម្ម
ទ្វេភាគីឡើង ១០ ពាន់លានដុល្លាអាមេរិក នាឆ្នាំ ២០១៨។ ក្នុងជំនួបនេះ ប្រធានាធិបតី
Joko Widodo បានអះអាងថា៖ រដ្ឋាភិបាល ថ្មីរបស់ឥណ្ឌូណេស៊ីនឹងយកចិត្តទុកដាក់
ពិសេសដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំង
២ ប្រកបដោយប្រសិទ្ធភាពជាក់ស្តែងរួមចំណែកកសាងសហគមន៍អាស៊ាននិង
រក្សាសន្តិភាពស្ថិរភាពសន្តិសុខនិងភាពសម្បូរ រុងរឿងក្នុងតំបន់ក៏ដូចជាលើ
ពិភពលោក។
មជ្ឈដ្ឋានសារព័ត៌មានឥណ្ឌូណេស៊ីបានវាយតំលៃថា៖ នាពេលថ្មីៗនេះ វៀតណាមបាន ក្លាយទៅជាទីផ្សារពោពេញទៅដោយឱកាសសំរាប់អង្គការអាជីវកម្មពហុប្រទេសនិង
វិនិយោគិនបរទេសជាពិសេសលើវិស័យផលិតកម្ម។ ដោយហេតុនេះ ឥណ្ឌូណេស៊ីនិង
វៀតណាមមានឱកាសវិនិយោគយ៉ាងច្រើន៕