|
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Ibnu Hadi ថ្លែងមតិនៅសិក្ខាសាលា
(រូបថត៖qdnd.vn) |
(VOVworld) - នាថ្ងៃទី១៩ សីហា នៅរដ្ឋធានីហាណូយ សមាគមន៍មិត្តភាពវៀត
ណាម-ឥណ្ឌូនេស៊ីបានសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម
រៀបចំសិក្ខាសាលាពន្លឿនវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។នៅទីនេះ
ប្រធានសមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌូនេស៊ីលោក Nguyen Dang Tien បាន
ឲ្យដឹងថា ក្នុងឆ្នាំ២០១៥ ទំហុំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរទទួលបាន៥
ពាន់៤រយលានដុល្លាអាមេរិក ហើយដាក់គោលដៅនាឆ្នាំ២០១៨គឺទទួលបាន១០
ពាន់លានដុល្លាអាមេរិក។ដោយមានសក្ដានុពលសហប្រតិបតិ្តការរវាងប្រទេស
ទាំងពីរ ជាពិសេសគឺលក្ខណៈងាយស្រួលសំរាប់ការនាំចេញនាំចូលក្នុងតំបន់ នៅ
ពេលសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតឡើងជាផ្លូវការកាលពីចុងឆ្នាំ
២០១៥នោះ មជ្ឈដ្ឋានសហគ្រាសនៃប្រទេសទាំងពីរនឹងឆ្លៀតយក ឱកាសសហ
ប្រតិបតិ្តការដើម្បីសំរេចគោលដៅដែលបានដាក់ចេញ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Ibnu Hadi
ចាត់ទុកថា ឱកាសសហប្រតិបតិ្តការវិនិយោគរវាងអង្គភាពអាជីវកម្មនៃប្រទេស
ទាំង ពីរគឺធំធេងណាស់។ឥណ្ឌូនេស៊ីឈរលំដាប់ថ្នាក់ទី៤លើពិភពលោកអំពី
បរិមាណ ចំនួនប្រជាជន ខណៈដែលវៀតណាមឈរលំដាប់ថ្នាក់ទី១៤។នេះជា
ទីផ្សារធំ សម្បើមដើម្បីអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរឆ្លៀតយក៕