វៀតណាម-ឥណ្ឌូនេស៊ីបន្តពន្លឿនកិច្ចចរចាស្ដីពីការកំណត់តំបន់សេដ្ឋកិច្ចផ្ដាច់មុខ

(VOVWORLD) - នៅជំនួបនេះ ភាគីទាំងពីរបានឯកភាព គ្នាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរអោយកាន់តែរីកចម្រើនប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែងដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅ មក។ 
វៀតណាម-ឥណ្ឌូនេស៊ីបន្តពន្លឿនកិច្ចចរចាស្ដីពីការកំណត់តំបន់សេដ្ឋកិច្ចផ្ដាច់មុខ - ảnh 1 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TGVN)

  នារសៀលថ្ងៃទី២១ ខែមិថុនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការ បរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi នៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន លើកទី៣៤នៅរដ្ឋធានីបាំងកករបស់ថៃ។ នៅជំនួបនេះ ភាគីទាំងពីរបានឯកភាព គ្នាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរអោយកាន់តែរីកចម្រើនប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែងដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅ មក។ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយចីរភាព ជាពិសេសគឺសេដ្ឋកិច្ចសមុទ្រ ការគ្រប់គ្រងនិងអភិរក្សធនធាន សមុទ្រ។ ដោយឈរលើស្មារតីនោះ រដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាបន្តពន្លឿន កិច្ចចរចាស្ដីពីការកំណត់តំបន់សេដ្ឋកិច្ចផ្ដាច់មុខត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ សំដៅបង្កើតមូលដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងតំបន់ចំណុះអធិបតេយ្យភាពនៃ ប្រទេសនីមួយៗប្រកបដោយប្រសិទ្ធភាព ព្រមទាំងសន្យាសហការយ៉ាងស្អិតរមួត ចែករំលែកព័ត៌មានស្ដីពីអ្នកនេសាទ នាវានេសាទ ដោះស្រាយភាពខុសប្លែកគ្នាដោយ ឈរលើស្មារតីមនុស្សធម៌ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក៏ដូចជាចំណង សាមគ្គីភាពអាស៊ានផងដែរ។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបាន សន្យាបន្តសហប្រតិបតិ្តការគ្នា ចែករំលែកទស្សនៈជាមួយគ្នានិងជាមួយប្រទេស អាស៊ានផ្សេងៗ ដើម្បីរួមគ្នារក្សារឹងមាំនូវចំណងសាមគ្គីភាពនិងសម្លេងរួម ធានា សន្តិសុខ ស្ថិរភាព សន្តិសុខនៅសមុទ្រខាងកើត ជំរុញការអនុវត្តសេចក្ដីថ្លែង ការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជា ការចរចាអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ផង ដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ