វៀតណាម-ឥណ្ឌា៖ប្តេជ្ញាចិត្តធ្វើឲ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅថែមទៀត

វៀតណាម-ឥណ្ឌា៖ប្តេជ្ញាចិត្តធ្វើឲ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅថែមទៀត - ảnh 1
វៀតណាម-ឥណ្ឌា៖ប្តេជ្ញាចិត្តធ្វើឲ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅថែមទៀត (VOV)

        Vovworld-អគ្គលេខា Nguyen Phu Trong បានជួបចរចារជាមួយ​នាយក
រដ្ឋ​មន្ត្រី
Manmohan Singh

        ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឥណ្ឌា នាថ្ងៃទី២០វិច្ឆិកា អគ្គលេខាបក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួបចរចារជាមួយ​នាយករដ្ឋ​
មន្ត្រីឥណ្ឌាលោក Manmohan Singh។ លោកអគ្គលេខា Nguyen Phu Trong បានអះ
អាងថា វៀតណាមជានិច្ចកាលគោរពការរក្សានិងអភិវឌ្ឍន៍ទំនាក់​ទំនងមិត្តភាព
ជាប្រពៃណីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយឥណ្ឌា។​ ថ្នាក់​ដឹកនាំទាំងពីរ
រូបបានផ្លាស់ប្តូរនិងឯកភាពរាល់ដំណោះស្រាយជាសារវន្តនិងជាក់ស្ដែងសំដៅ
ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ
ជាមួយឥណ្ឌា។​ ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្តូរនិងឯកភាពលើដំណោះ​ស្រាយ
សារវន្តនិងជាក់ស្ដែងសំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យស្នូលចំនួន៥ក្នុង
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

        ផ្លាស់ប្តូរអំពីបណ្ដាបញ្ហាអន្តរជាតិនិងដំបន់រួមយកចិត្តទុកដាក់ ភាគី​ទាំងពីរ
បានចាត់ទុកថា​បណ្ដាប្រទេសនិងសហគមន៍អន្តរជាតិត្រូវខំប្រឹងប្រែងដើម្បី​ធានា
សន្តិភាពអធិបតេយ្យភាពសន្តិសុខសំរាប់ប្រទេសទាំងអស់ រក្សាបរិយាកាស​សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក។​
បណ្ដា​ជំលោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធី តាម​គោល
ការណ៍របស់ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាឆ្នាំ១៩៨២របស់អង្គការ​សហប្រជាជាតិអំពីច្បាប់សមុទ្រ ធានាសន្តិសុខសុវត្ថិភាពផ្លូវសមុទ្រនិងសេរីភាព​
នាវាចរណ៍។​ នាយករដ្ឋមន្ត្រី​ Manmohan Singh បានអះអាងថា ឥណ្ដាគាំទ្រ​វៀត​ណាមឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍ក្នុងប្រឹក្សាសន្តិសុខអង្គការសហប្រជា
ជាតិអាណត្តិ២០២០-២០២១។ ភាគីវៀតណាមក៏បានគាំទ្រឥណ្ដាចូលរួមសកម្ម​ក្នុងយន្តការដោយអាស៊ានជាស្នូល។

        ថ្លែងមតិនៅសន្និសីទកាសែតក្រោយការជួបសន្ទនា អគ្គលេខា Nguyen Phu Trong បានឲ្យដឹងថា៖

        “ជាមួយរាល់ផលប្រយោជន៍និងសក្ដានុភាពសហប្រតិបត្តិការទ្វេភាគីដ៏ធំធេង ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាផ្លូវការនាឆ្នាំ២០០៧។ ដំណើរទស្សនកិច្ចលើកនេះរបស់យើងខ្ញុំសំដៅបើកទូលាយនិងធ្វើឲ្យស៊ីជម្រៅថែម
ទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសយើងទាំងពីរ។”

        រីឯនាយករដ្ឋមន្ត្រី Manmohan Singh បានលើកច្បាស់ថា៖

       “យើងខ្ញុំមានបំណងជំរុញថែមទៀតទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌានិងវៀត
ណាមក្នុងវិស័យជាច្រើន មិនត្រឹមតែក្នុងក្របខ័ណ្ដទ្វេភាគីប៉ុណ្ណោះទេ​ ថែមទាំង​ក្នុង​ក្របខ័ណ្ឌពហុភាគីទៀតផង។ ឥណ្ឌាចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រទំនុក​
ទុក​ចិត្តសំខាន់និងទំនាក់ទំនងជាមួយវៀតណាមជាសសរស្នូលក្នុងគោល​នយោបាយឆ្ពោះទៅខាងកើតរបស់យើងខ្ញុំ។”

សេចក្តីថ្លែងការណ៍រួមវៀតណាម-ឥណ្ដា

        ក្នុងឱកាសដំណើរទស្សនកិច្ចនៅឥណ្ដារបស់អគ្គលេខា Nguyen Phu Trong វៀតណាមនិងឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍រួម។ សេចក្តីថ្លែងការណ៍បាន​
លើកច្បាស់ថា វៀតណាម-ឥណ្ឌាបានសំរេចចិត្តបង្កើនការផ្លាស់ប្តូរនយោបាយ​ជាន់ខ្ពស់ដោយការជំរុញដំណើរទស្សនកិច្ចនិងការជួបសន្ទនាទ្វេភាគីនៅខាងក្រៅ
ព្រឹត្តិការណ៍ដំបន់និងពហុភាគី​។ ភាគីទាំងពីរបានឯកភាពបង្កលក្ខណៈងាយស្រួល​សំដៅបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង១៥ពាន់លានដុល្លារអាមេរិកនា
ឆ្នាំ២០២០និងជំរុញវិនិយោគរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាព​
សហប្រតិបត្តិ​ការអនុវត្តយ៉ាងឆាប់ៗកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា​ក្នុងវិស័យសេវាកម្មនិងវិនិយោគ។ វៀតណាមនិងឥណ្ដាបានសំរេចចិត្តបើក​ទូលាយ​កិច្ចសហប្រតិបត្តិការទ្វេភាគីលើបណ្ដាវិស័យដូចជាបច្ចេកវិទ្យាអាវកាស គ្រប់គ្រង
និងប្រើប្រាស់ធនធានធម្មជាតិ ទប់ទល់នឹងគ្រោះធម្មជាតិជាដើម។

អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌា
Pranab Mukherjee និងអនុប្រធានាធិបតីនិងជាប្រធានរដ្ឋសភា Hamid Ansari

        នាថ្ងៃទី២០ វិច្ឆិកា អគ្គលេខាបក្សលោក Nguyen Phu Trong បានជួបសន្ទនា​ជាមួយប្រធានាធិបតីសាធារណៈរដ្ឋឥណ្ឌាលោក Pranab​ Mukherjee។ អគ្គលេខាបក្ស
លោក​​ Nguyen Phu Trong និង​ប្រធានាធិបតីលោក Pranab Mukherjee បាន​ឯកភាពថា ប្រទេសទាំង២ត្រូវជំរុញកិច្ចសហប្រតិបតិ្តការនាពេលខាងមុខ ជាពិសេសលើវិស័យ
សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនាំកិច្ចសហប្រតិបតិ្តការលើវិស័យស្នូលចំនួន៥ របស់
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាឲ្យកាន់​តែជ្រាលជ្រៅ​ ជាក់ស្ដែងនិង
ប្រកបដោយមានប្រសិទ្ធិភាព។

        នារសៀលថ្ងៃដ៏ដែល អគ្គលេខាបក្សលោក Nguyen Phu Trong បានជួប​សន្ទនា ជាមួយអនុប្រធានាធិបតីនិងជាប្រធានរដ្ឋសភាសាធារណៈរដ្ឋឥណ្ឌាលោក Hamid
Ansari។ ថ្នាក់ដឹកនាំទាំង២បានឯកភាពបង្កើនជាងទៀតបណ្ដាសកម្មភាព​ជួបប្រាស្រ័យ
មិត្តភាពយកចិត្តទុកដាក់ដល់ការផ្លាស់ប្ដូរបទពិសោធន៍និងចែករំលែក​​ព័ត៏មានរវាង
បណ្ដាស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំង២។

វៀតណាម-ឥណ្ឌា៖ប្តេជ្ញាចិត្តធ្វើឲ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅថែមទៀត - ảnh 2
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាប្រធានរដ្ឋសភាឥណ្ឌា (VOV)


        ការជួបសន្ទនារវាងអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងប្រធានរដ្ឋសភាឥណ្ឌាលោកស្រី Meira Kumar បាន​ប្រព្រឹត្ត​ទៅ​នាព្រឹក​ថ្ងៃទី​២១វិច្ឆិកានៅទីស្ដីការរដ្ឋសភាសាធារណៈរដ្ឋឥណ្ឌា។

        អគ្គលេខា Nguyen Phu Trong និងប្រធានរដ្ឋសភា Meira Kumar បាន​ឯកភាព​ថា​ រដ្ឋសភានៃប្រទេសទាំងពីរត្រូវបង្កើនចែករំលែកបទពិសោធន៍កសាង​ច្បាប់សកម្មភាព នៃស្ថាប័ននានារបស់រដ្ឋសភា សហការឃ្លាំមើលអនុវត្តបណ្ដា​កិច្ច​ព្រមព្រៀងសហប្រតិ
បត្តិការរវាងប្រទេសទាំងពីរនិងជំរុញការជួបប្រាស្រ័យរវាង​សមាជិកសមាជិការសភា
នៃភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ