វៀតណាមឧទ្ទេសនាមគោលដៅទេសចរណ៍ជាច្រើនដល់ភ្ញៀវទេសចរណ៍ និង​វិនិយោគិនឥណ្ឌូនេស៊ី

(VOVWORLD) -ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Pham Vinh Quang បានសង្កត់ធ្ងន់ថាវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភាពស្វាហាប់បំផុតនៅអាស៊ី - ប៉ាស៊ីហ្វិក ដោយមាន កំណើនសេដ្ឋកិច្ច ៧% ក្នុងឆ្នាំ ២០១៨ ។
វៀតណាមឧទ្ទេសនាមគោលដៅទេសចរណ៍ជាច្រើនដល់ភ្ញៀវទេសចរណ៍ និង​វិនិយោគិនឥណ្ឌូនេស៊ី - ảnh 1 ភ្ញៀវទេសចរបរទេសជក់ចិត្តនឹងឧបករណ៍ភ្លេងបុរាណនៅខេត្ត Ninh Binh វៀតណាម (រូបថត៖ TTXVN)

នាថ្ងៃទី ៣ ខែកញ្ញា សិក្ខាសាលាដោយប្រធានបទ  “ វៀតណាម - គោលដៅទេសចរណ៍និងវិនិយោគិនឥណ្ឌូនេស៊ី” ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី បានទាក់ទាញ ការចូលរួមរបស’សហគ្រាស ឥណ្ឌូនេស៊ីជិត ១០០ អង្គភាព។

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Pham Vinh Quang បានសង្កត់ធ្ងន់ថាវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភាពស្វាហាប់បំផុតនៅអាស៊ី - ប៉ាស៊ីហ្វិក ដោយមាន កំណើនសេដ្ឋកិច្ច ៧% ក្នុងឆ្នាំ ២០១៨ ។ ដោយមានស្ថិរភាពអំពីនយោបាយ រួមទាំងសេដ្ឋកិច្ចស្វាហាប់នោះ វៀតណាមបានក្លាយជាចំណុចលេចធ្លោមួយនៅអាស៊ីនិងនៅលើពិភពលោក។

នៅក្នុងសិក្ខាសាលានេះ បណ្ដាក្រុមហ៊ុនទេសចរណ៍វៀតណាមបានផ្តល់ព័ត៌មានជាច្រើនអំពីគោលដៅទេសចរណ៍ល្បី ៗ របស់វៀតណាមដូចជា Da Nang ឈូងសមុទ្រ Ha Long  Nha Trang និងដំណើរទេសចរណ៍ទស្សនាទេសភាពរហោស្ថាននៅគុហារ Phong Nha Ke Bang  ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ